រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

ស្ថានភាពទូទៅ

  • 3.5ពាន់
  • ដោយ Admin

ខេត្តរតនគិរី ជាខេត្តនៅភាគឦសាននៃប្រទេសកម្ពុជា។ ទីរួមខេត្តបានលុងស្ថិតនៅកណ្តាលខ្ពង់រាបនៃខេត្ត ចម្ងាយ ៥៨៦ គ.ម ពីរាជធានីភ្នំពេញ។ ខេត្តរតនគិរី មានព្រំប្រទល់ខាងជាប់ប្រទេសឡាវ ខាងកើតជាប់ប្រទេសវៀតណាម ខាងជើងជាប់ខេត្តមណ្ឌលគិរី និងខាងលិចជាប់ខេត្តស្ទឹងត្រែង។ ខេត្តមានទីតាំងស្ថិតនៅលើខ្ពង់រាប នៃភូមិភាគឦសានប្រទេសកម្ពុជា។ ខ្ពង់រាបនេះជាគែមខាងលិចនៃប្រជុំភ្នំកន្ទូមនៃប្រទេសវៀតណាម។ លំផាត់ដែលជាទីប្រជុំជននៅភាគខាងត្បូងខេត្ត ជាទីរួមខេត្តកាលពីមុន។ ខេត្តរតនគិរី ជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាព ទាក់ទាញភ្ញៀវទេសចរណ៍រាប់ពាន់នាក់ជារៀងរាល់ឆ្នាំ។ ភាគច្រើន នៃប្រជាជនរតនគិរី ជាជនជាតិភាគតិច ចំណែកជនជាតិខ្មែរមានប្រមាណតែ ១០% ទៅ ២០ % ប៉ុណ្ណោះ។