រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

បឹងយក្ខឡោម

  • 3.9ពាន់
  • ដោយ Admin

​បឹង​យក្ខ​ឡោម​មាន​ទីតាំង​ប្រមាណ​៥​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ពីទី​រួម​ខេត្ត​រតនគិរី​ ។ បឹង​ដ៏​ស្រស់​ស្អាត​នេះ ​មាន​ទម្រង់​ដោយសារ​ភ្នំភ្លើង បន្ទាប់​ពី​បន្ទុះ​ភ្នំភ្លើង​មួយ​កាលពី​ប្រមាណ ៤.០០០​ឆ្នាំ​កន្លង​ទៅ ​។ ការ​វាស់​ជម្រៅ​​បឹង​នេះ​មាន​រហូតដល់​ទៅ​៨០០​ម៉ែត្រ និង​បង្ហាញ​ឲ្យឃើញ​ទឹក​ថ្លាឈ្វេង​ជម្រៅ​ប្រហែល ​៥០​ម៉ែត្រ​ ។​
​នៅ​ម្ខាង​នៅ​បឹង​មាន​កំពង់​ពីរ​ដែល​ធ្វើ​ពី​ឈើ​សម្រាប់​ទេសចរ​ទស្សនា​បឹងឲ្យកាន់តែ​ជិត ប៉ុន្តែ​មនុស្ស​មួយចំនួន​មិន​អាច​ទ្រាំ​នឹង​ការ​ត្រាំ​ក្នុង​ទឹក​ដើម្បី​ឲ្យ​មាន​កម្ដៅ​ខ្លួនប្រាណ ​។​
​ផ្លូវ​ជុំវិញ​បឹង ផ្តល់នូវ​ភាព​រីករាយ​សម្រាប់​ការដើរ​កំសាន្ដ​យឺតៗ ហើយ​នៅ​ភាគ​ខាងលិច​បឹង មាន​មណ្ឌល​សម្រាប់​ភ្ញៀវ ដែល​មាន​តាំង​និង​លក់​សិប្បកម្ម​ក្នុងស្រុក ដូច​ជា​ឧបករណ៍​តន្ត្រី ស្នា កន្ត្រក កន្សែង​បង់ក និង​កាបូប​យួរដៃ ​ដែល​ធ្វើ​ពី​ក្រណាត់​ត្បាញ​ដោយ​ដៃ ​។​
​ជ្រូក​ព្រៃ និង​បក្សី​កម្រ​បូក​រួម​ទាំង​ឥន្ទ្រី​ក៏​អាច​ឃើញ​នៅ​ជុំវិញ​បឹង ហើយ​អ្នកទេសចរ​ក៏​អាច​មើល​សត្វ​មេអំបៅ​ដែល​មាន​ពណ៌​ភ្លឺ​ កម្រ​មាន​ធំៗ ដែល​ខ្លះ​មាន​ស្លាបមាន​ទទឹង​ដល់​ទៅ​ ២០​សង់ទីម៉ែត្រ​ ។​
​ពាក្យ​ក្នុង​ភាសា​ខ្មែរ "​យក្ខឡោម​" ជា​រឿងព្រេង​ដែល​និទាន​ជា​ញឹកញាប់​ដោយ​អ្នក​នៅ​ក្នុង​ស្រុក​ដោយ​អ្នក​ចូលចិត្ត​និទាន​ដូច​មាន​ដំណា​លថាៈ​
​កាល​ពី​ព្រេងនាយ មាន​ស្ដេច​យក្ស​ដ៏​មាន​អំណាច​មួយ​ មាន​បុត្រី​ដ៏​ស្រស់​ស្អាត​មួយ​អង្គ ​។ ទាំង​សក់ និង​រូប​កាយ​របស់​នាង​បញ្ចេញ​ក្លិនក្រអូប ដូច្នេះ​ស្ដេច​យក្ស​បាន​ប្រទាន​ឈ្មោះ​ដល់​នាង​ថា "​នាង​សក់​ក្រអូប​" ។ នៅពេល​នាង​ធំ​ឡើង មាន​បុរស​សង្ហា​ម្នាក់​ស្រលាញ់​នាង​ ។ ស្នេហា​របស់ពួក​គេ​ ​បាន​រីកចម្រើន​ឡើង​យ៉ាង​ឆាប់រហ័ស​កាន់តែ​ខ្លាំង​ឡើងៗ ប៉ុន្តែ​គូស្នេហ៍​មួយគូ​នេះ​ខ្លាច​ស្ដេច​យក្ស​អាច​នឹង​ដឹង​ស្នេហា​អាថ៌កំបាំង​របស់ពួក​គេជា​យថាហេតុ ដូច្នេះ​ពួកគេ​បាន​សម្រេចចិត្ត​រត់គេច​ចូលទៅ​ក្នុង​ព្រៃ​ជ្រៅ​ ។​
​មិនយូរប៉ុន្មាន ស្ដេច​យក្ស​បានដឹង​អំពី​រឿងរ៉ាវ​របស់​បុត្រី ក៏​មាន​ការភ្ញាក់ផ្អើល និង​ទុក្ខ​ព្រួយ​យ៉ាងខ្លាំង​ ។ ដំបូង​ឡើយ​យក្ស​បង្ហាញ​ពី​ការអាណិតអាសូរ​ដល់​បុត្រី​ ។ បន្ទាប់​មក​ស្ដេច​យក្សប្រជុំ​កង​សេនា​តូច​​​ធំ​ ដើម្បី​ស្វែងរក​បុត្រី​ជាទី​ស្រលាញ់​របស់​ខ្លួន ​។ អាណាចក្រ​ទាំងមូល​របស់​ស្ដេចយក្ស និង​ក្នុងព្រៃ ​ត្រូវ​បាន​ស្វែងរក​ដោយ​កង​ទាហាន​របស់​យក្ស ប៉ុន្តែ​ពួកគេ​មិន​អាច​ស្វែងរក​ឃើញ​សញ្ញា​ណា​មួយ​​​របស់​នាង​ឡើយ ​ទោះបីជា​ចុង​ក្រោយ​ពួកគេ​បាន​ចូល​ទៅ​ក្នុងព្រៃ​ក្រាស់​ដែលជា​បឹង​នេះ​មាន​ទីតាំង​នៅ​ពេល​សព្វថ្ងៃ​នេះ​ ។​
​ស្ដេច​យក្ស​សង្ស័យថា​បុត្រី​របស់​ខ្លួន​ប្រហែល​ជា​ស្ថិតនៅក្នុង​ព្រៃ ដូច្នេះ​ស្ដេច​យក្សក៏​ប្រើប្រាស់​កម្លាំង​ដ៏​ខ្លាំងក្លា​របស់​ខ្លួន​ដើម្បី​ធ្វើឲ្យប្រាកដ​នៅ​ជុំវិញ​ព្រៃ ​។ ភ្លាមនោះ ស្ដេច​យក្សបានបញ្ជា​កង​ទាហាន​ទាំងអស់ ឲ្យ​ដក​ដើមឈើ​ចេញ​ទាំងអស់និង​ជីកដី​ជុំវិញ​នោះ​ឲ្យបាន​ជ្រៅ​ដើម្បី​ស្វែងរក​បុត្រី​ដ៏​មាន​តម្លៃ​របស់​ខ្លួន​ ។ ពួក​ទាហាន​យក្ស​បាន​ជីក​ដោយ​ប្រើ​កម្លាំង ​ប៉ុន្តែ​ទាហាន​ទាំងនោះ​អស់កម្លាំង​ និង​​មិន​អាច​ធ្វើការ​ទៀត​បាន​ ។ ចុងក្រោយ ស្ដេច​យក្សបញ្ជា​ដោយ​ស្ទាក់ស្ទើរ​ទៅ​ទាហាន​ទាំងអស់ ឲ្យ​វិលត្រឡប់​ទៅ​នគរ​វិញ​ ។​
​ការជីក​ដោយ​កងទ័ព​របស់​ស្ដេច​យក្ស បូក​រួម​ទាំង​ការដក​ឫស​ដើមឈើ ដោយសារតែ​មិន​អាច​ប្រឹងប្រែង​ស្វែងរក​បុត្រី​ខ្លួនយក្ស ​ក៏​បន្សល់ទុក​នូវ​បឹង​យ៉ាងជ្រៅ​នៅ​តំបន់​រតនគិរី​។ ហេតុនេះហើយ​បានជា​ប្រជាជន​ក្នុង​តំបន់​ហៅ​កន្លែង​នេះ​ថា "​បឹង​យក្ខឡោម​"​ ។​
​ប៉ុន្តែ​មាន​ភាពខុសគ្នា​តិចតួច​ពី​អ្វី​ដែល​បាន​និទាន​កន្លងទៅ ​។ រឿង​នេះ​អះអាង​ថា មាន​មេទ័ព​យក្ស​មួយរូប​ដែល​ព្យាយាម​ចាប់​បុត្រី​ស្ដេច​យក្ស និង​បំបែក​នាង​ពី​សង្សារ​របស់​នាង​ ។ នៅ​ពេល​កង​ទាហា​ន​​​របស់​មេទ័ព​នោះ​ឡោម​ព័ទ្ធ​ជុំវិញ​ភ្នំ​ដែល​ពួកគេ​កំពុង​លាក់ខ្លួន គូស្នេហ៍​មួយគូ​នេះ​គិតថា​មិន​មាន​ផ្លូវ​គេច​ខ្លួន​ឡើយ ​។​
​ដោយសារ​តែ​ស្នេហ៍​ពិត​របស់​ពួកគេ ពួកគេ​ទាំង​ពីនាក់ ​ក៏​សូម​បួងសួង​ឲ្យ​លិច​បាត់​ចូលទៅ​ក្នុង​ដី ​។ ពួកគេ​ទាំង​ពីរ​នាក់ ​ចាប់ផ្ដើម​បួងសួង​ដល់​ថាមពល​ព្រលឹង ព្រះ​ឥសី និង​គ្រប់​ព្រះ​ទាំងអស់ "​ជាមួយ​ថាមពល​ទិព្វ​ដ៏​គួរឲ្យ​គោរព​ការពារ​តំបន់​នេះ​ជា​និច្ចកាល​នោះ យើង​សូម​បូជាជីវិត​របស់​យើង សូម​ឲ្យ​លិច​ចុះ​ទៅ​ក្រោម​ដី​"​ ។ ភ្លាមនោះ តំបន់​ភ្នំ​ក៏​លិច​ចូលទៅក្នុង​ដី​បូក​រួម​ទាំង​បុត្រី​របស់​ស្ដេច​យក្ស និង​សង្សារ​ ។ ហេតុនេះហើយ​បានជា​កំពូលភ្នំ​ក្លាយជា​បឹង​ដ៏​ជ្រៅ និង​ជា​ហេតុផល​ដែល​ប្រជាជន​ក្នុង​តំបន់​ហៅ​បឹង​នេះ​ថា "​យក្ស​ឡោម​" ។​
​មាន​រឿងនិទាន​ប្រជាប្រិយ​មួយទៀត​បាន​អះអាង​ថា ប្រភពដើម​នៃ​ពាក្យ "​យក្ស​ឡោម​" គឺ​ពិតជា​ខុស​គ្នា​ទាំងស្រុង ហើយ​ប្រហែលជា​អាច​ជឿជាក់​បាន​ជាង​ ។ ពាក្ស​ដែល​ហៅថា "​យក្ស​" ក្នុង​ភាសា​របស់​ជនជាតិភាគតិច​បុរាណ​ដែល​រស់នៅ​ទីនោះ​មាន​ន័យ​ថា​ជា "​ម្ចាស់ ឬ​មេ​ភូមិ​"​ ។ ពាក្យ "​ឡោម​" ជា​ឈ្មោះ​របស់​អ្នក​ដែល​ជា​អតីត​មេភូមិ​នៅ​តំបន់​នោះ ​។ ដូច្នេះ​ហើយ​ក៏​មាន​ពាក្យ "​យក្ស​ឡោម​" ជា​ការគោរព និង​ការចងចាំ​នៃ​ធម្មជាតិ​ដែល​ជាទី​សក្ការៈ​និង​ព្រលឹង នៃ​អ្នកដឹង​នាំ​សម័យបុរាណ​ដែល​ត្រូវបាន​ប្រើ​ដើម្បី​គ្រប់គ្រង​ប្រជាជន​ជនជាតិដើម​ភាគតិច​ក្នុង​តំបន់​ ក្នុង​សុភមង្គល និង​ភាព​សុខុ​ដុម​រមនា​កាលពី​អតីតកាល​ដ៏​យូរ​ ៕​

អត្ថបទទាក់ទង