រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

គ្រោះមហន្តរាយ សម្រាប់ឆមាសទី១

  • 905
  • ដោយ Admin

គិតត្រឹមឆមាសទី១ ឆ្នាំ២០១៩ ក្នុងខេត្តរតនគិរី បានទទួលរងផលប៉ះពាល់ពីគ្រោះមហន្តរាយ ដោយធម្មជាតិ និងមនុស្ស ៧៤ករណី ស្លាប់មនុស្ស ២៦នាក់។
ករណីគ្រោះមហន្តរាយ ត្រូវបានកើតឡើងជារៀងរាល់ឆ្នាំបង្កឡើងដោយធម្មជាតិ និងកត្តាមនុស្សជាដើម ដែលបានធ្វើឱ្យមានផលប៉ះពាល់ដល់អាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ជាក់ស្តែងគិត្រឹមឆមាសទី១ ឆ្នាំ២០១៩នេះ ក្នុងខេត្តរតនគិរី បានទទួលរងផលប៉ះពាល់ពីគ្រោះមហន្តរាយ ដោយធម្មជាតិ និងមនុស្ស ៧៤ករណី ក្នុងនោះរួមមាន ករណីខ្យល់កន្ត្រាក់ចំនួន ០៩លើក បណ្តាលឲ្យប៉ះពាល់ផ្ទះ ១៣៨ខ្នង(រលំ ១៩ខ្នង ប៉ើងដំបូល ៥៥ខ្នង ធ្លាក់ជើងតាង ២ខ្នង និងខូចខាតតិចតួច ៦២ខ្នង) អគារសិក្សា ១០ខ្នង អគាររដ្ឋបាលឃុំ ២ខ្នង សាលាឆាន់វត្ត ១ខ្នង(របើកដំបូល) និង(ផ្ទះកម្មករ ២ខ្នង ឃ្លាំង ១ខ្នង របស់ក្រុមហ៊ុន ហ្យូមវ៉ាង) ចម្ការខូចខាត ២៦,៥ហិកតា និងប៉ះពាល់ ៤ហិកតា។ ក្នុងនោះផងដែរករណីរន្ទះបាញ់កើតឡើង ៧ករណី បណ្តាលឲ្យស្លាប់មនុស្ស ៧នាក់ របួសធ្ងន់ ១នាក់ ឆេះឆ្ទះ ១ខ្នង និង បាក់សសរផ្ទះ ១ខ្នង។
ដោយឡែកចំពោះករណីគ្រោះមហន្តរាយ ដែលបង្កឡើងដោយមនុស្ស មានករនីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង សរុប ៥៧លើក បណ្តាលឲ្យមនុស្សស្លាប់ ១៩នាក់ របួសធ្ងន់ ស្រាល ១០០នាក់ ខូចខាតរថយន្ត ២២គ្រឿង ម៉ូតូ ៦៨គ្រឿង គោយន្តកន្ត្រៃ ៤គ្រឿង កង់ ១គ្រឿង គ្រោះអគ្គីភ័យ កើតឡើង សរុប ២៨ករណី អគ្គីភ័យឆេះផ្ទះ ១៣ករណី ឆេះរថយន្ត ១ករណី និង ឆេះព្រៃចម្ការប្រជាពលរដ្ឋ ១៤ករណី បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋ ២៦ខ្នង ស្មើនឹង ២៧គ្រួសារ និងអគារសិក្សា ១ខ្នង ស្មើនឹង ៣បន្ទប់ខូចខាតដំណាំចន្ទី ១២ហិកតា កៅស៊ូ ៩ហិកតា ចេក ២ហិកតា រថយន្ត ១គ្រឿង ម៉ូតូ ៣គ្រឿង វត្ថុមានតម្លៃនិងសម្ភារប្រើប្រាស់មួយចំនួនផ្សេងទៀត។ ចំពោះករណីមួយទៀតគឺគ្រោះថ្នាក់ដោយសំណល់ជាតិផ្ទុះសល់ពីសម័យសង្គ្រាម កើតឡើង ១លើក ច្នៃគ្រាប់មិនទាន់ផ្ទុះ បណ្តាលឲ្យមនុស្សរបួសធ្ងន់ ១នាក់។ ជាមួយករណីខាងលើនេះ អាជ្ញាធរខេត្ត ស្រុក និងមូលដ្ឋានឃុំ ភូមិ បានសហការយ៉ាងសស្រាក់ស្រាំចូលរួមក្នុងការអន្តរាគមន៍ជួយសង្គ្រោះ និងផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ។

អត្ថបទទាក់ទង