រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration

រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឯកឧត្តម មួង ប៉ាង អភិបាលខេត្តស្តីទី បានទទួលជួបគណៈប្រតិភូ នៃស្ថានទូតវៀតណាម

ដោយ Adminចំនួនទស្សនា (557)

នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តរតនគិរី ឯកឧត្តម មួង ប៉ាង អភិបាលខេត្តស្តីទី បានទទួលជួបគណៈប្រតិភូ នៃស្ថានទូតវៀតណាម ដឹកនាំដោយឯកឧត្តម Vu Quang Minh ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា ដើម្បីសួរសុខទុក្ខ និងសម្តែងការគួរសម ពិភាក្សាការងារ ក្នុងឱកាសដែលប្រតិភូបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅខេត្តរតនគិរី។

ក្នុងឱកាសនៃការជួបសម្តែងការគួរសមនេះដែរ ឯកឧត្តម Vu Quang Minh បានសម្តែងនូវការបអរសាទរ និងកោតសរសើរចំពោះការរីកចម្រើនរបស់ខេត្តរតនគិរី នាពេលបច្ចុប្បន្ន។ ឯកឧត្តម បានគូសបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា នៅក្នុងនោះក៏មានក្រុមហ៊ុនមួយចំនួនបានមកដាក់ទុនវិនិយោគនៅក្នុងខេត្តរតនគិរី លើវិស័យកសិឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មផ្សេងៗទៀត។ ឯកឧត្តមបន្តថា នាពេលខាងមុន ឯកឧត្តមនឹងរៀបចំធ្វើទស្សន និងរៀបចំកិច្ចប្រជុំជាមួយបណ្តាខេត្ត នៃប្រទេសវៀតណាមជាប់ព្រំប្រទល់កម្ពុជា ដើម្បីជំរុញពង្រឹងបន្ថែមលើកិច្ចសហការលើគ្រប់វិស័យ។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកន្លងមករវាងអាជ្ញាធរខេត្តរតនគិរី-ខេត្តកន្ទូម និងខេត្តយ៉ាឡាយ លើវិស័យសន្តិសុខសណ្តាប់ធ្នាប់នៅតាមព្រំដែន ការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនខុសច្បាប់ជាដើម។

ឯកឧត្តម មួង ប៉ាង អភិបាលខេត្តស្តីទី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរបេសកកម្មរបស់ប្រតិភូអគ្គរដ្ឋទូតវៀតណាម នៅខេត្តរតនគិរី។ ទន្ទឹមគ្នានេះ ឯកឧត្តមអភិបាលខេត្តស្តីទី ថ្លែងអំណរគុណចំពោះភាគីវៀតណាមដែលបានវិនិយោគនៅខេត្តរតនគិរី ដែលជាផ្នែកមួយជួយបង្កើយឱកាសការងារដល់បងប្អូនកម្មករនៅក្នុងខេត្ត។ ព្រមជាមួយគ្នានេះ ឯកឧត្តមបានស្នើដល់ឯកឧត្តមអគ្គរដ្ឋទូតវៀតណាមជួយ ជំរុញឱ្យក្រុមហ៊ុនវិនិយោគរបស់វៀតណាមនៅក្នុងខេត្តរតនគិរី ជួយកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅមូលដ្ឋានរបស់ក្រុមហ៊ុនមានដូចជាមន្ទីរពេទ្យ ផ្លូវគមនាគមន៍ជាដើម ក្នុងគោលដៅលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ និងការធ្វើដំណើរដឹកជញ្ជូនផលិតផលកសិកម្ម។

ជាការឆ្លើយតបលោកប្រធានក្រុមហ៊ុនវិនយោគក្រុងបុកយ៉ាឡាយ បានសន្យាថានឹងជួយសាងសង់មន្ទីរពេទ្យជូនខេត្តរតនគិរី អគារស្នាក់នៅកម្មករ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដើម្បីឆ្លើយតបនឹងកំណើនកម្មករនាពេលខាងមុខ ដែលក្រុមហ៊ុនរបស់លោកត្រូវការកម្មកររហូតដល់ជាង១៥០០នាក់។

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
ស្នងការនគរបាលខេត្ត097 77 80023
ព័ត៌មានជាប់ទាក់ទង

ភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង

អ៊ីមែល : info@ratanakiri.gov.kh

លេខទូរស័ព្ទ : (+855)12 487 061

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តរតនគីរី

កែប្រែចុងក្រោយ : 1 ខែមុន