រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

ពិធីសម្ពោធដាក់ឱ្យដំណើរការអគារការិយាល័យច្រកចេញ-ចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលស្រុកបរកែវ ខេត្តរតនគិរី

  • 1.5ពាន់
  • ដោយ Admin

ពិធីសម្ពោធដាក់ឱ្យដំណើរការអគារការិយាល័យច្រកចេញ-ចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលស្រុកបរកែវ ខេត្តរតនគិរី

នៅសាលាស្រុកបរកែវ នារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ មានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការអគារការិយាល័យច្រកចេញ-ចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលស្រុកបរកែវ ខេត្តរតនគិរី។ ពិធីខាងលើនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព  ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីរាជការថ្នាក់ខេត្ត ស្រុក និងប្រជាពលរដ្ឋជាច្រើនរយនាក់។

លោក ហេង ប៊ុន្នី អភិបាលស្រុកបរកែវ បានឱ្យដឹងថា អគារការិយាល័យច្រក-ចេញចូលតែមួយរបស់រដ្ឋបាលស្រុកបរកែវ ត្រូវបានចាប់ផ្តើមដំណើរការសាងសង់ ចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ បានបំពាក់សម្ភារៈការិយាល័យ និងដាក់ឱ្យដំណើរការនាឱកាសនេះ។ ដើម្បីឆ្លើយតបទៅនឹងការដាក់ឱ្យដំណើរការច្រកចេញ-ចូលតែមួយនេះ រដ្ឋបាលស្រុកបានរៀបចំជ្រើសរើស និងពង្រឹងធនធានមនុស្ស មន្រ្តីជួរមុខ ជួរក្រោយ និងប្រធានការិយាល័យប្រជាពលរដ្ឋ តាមគោលការណ៍ណែនាំ និងនីតិវិធីជ្រើសរើសរបស់ក្រសួងមហាផ្ទៃ ព្រមទាំងបានបញ្ជូនមន្រ្តីទាំងនោះ ទៅចូលរួមវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ ដើម្បីបង្កើនចំណេះដឹងសម្រាប់ចូលបំរើការងារ ប្រកបដោយប្រសិទ្ធភាព។ 

ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី មានប្រសាសន៍ថា ការលើកកម្ពស់សេវាសាធារណៈ តាមរយៈការបង្ខិតសេវាឲ្យទៅកៀកជិតប្រជាពលរដ្ឋ តាមនីតិវិធី សាមញ្ញ មានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព គឺជាគោលបំណងចម្បង និងជាអាទិភាពរបស់ រាជរដ្ឋាភិបាល ហើយក៏ជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋផងដែរ។ ដើម្បីសម្រេចបាននូវគោលបំណងនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ និងដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធនានា និងការគាំទ្រពី ដៃគូអភិវឌ្ឍ បានសម្រេចបង្កើតការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋតាមថ្នាក់ ក្រុង ស្រុក ខណ្ឌ។ ការអនុវត្តការងាររបស់ការិយាល័យច្រកចេញចូលតែមួយ និងការិយា ល័យប្រជាពលរដ្ឋ ទទួលបានការគាំទ្រ និងការពេញចិត្តយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន អង្គការ សង្គម ស៊ីវិល ព្រមទាំងទទួលបានការគាំទ្រផ្នែកគោលនយោបាយ និងបច្ចេកទេសពីក្រសួង ស្ថាប័នពាក់ព័ន្ធនានានៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ព្រមជាមួយគ្នានេះ ដើម្បីឱ្យការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍សំដៅដល់ការអភិវឌ្ឍធនធានមនុស្ស ពោលគឺមន្ត្រីអ្នកផ្តល់សេវា ត្រូវតែជាមន្ត្រីដែលមានគុណភាព សមត្ថភាព វិជ្ជាជីវៈ មនៈសិការ និងឥរិយាបថល្អក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយស្នាមញញឹម និងភាពកក់ក្តៅ។  ក្នុងន័យនេះមន្ត្រីអ្នកផ្តល់សេវាទាំងអស់ត្រូវអនុវត្តឱ្យបាននូវច្បាប់ បទដ្ឋាន គតិយុត្តិនានា ពាក់ព័ន្ធការងារបំពេញតួនាទី ភារកិច្ច ពេលវេលានៃការបំពេញការងារ។

គូសបញ្ជាក់ផងដែរថា គម្រោងការិយាល័យច្រកចេញ-ចូល តែមួយគឺជា សមាសភាគមួយ នៃម្រោងអភិបាលកិច្ចល្អមូលដ្ឋានក្រោមហិរញ្ញប្រទានរបស់ធនាគាពិភពលោក និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការិយាល័យ ច្រកចេញចូលតែមួយគឺជាកន្លែងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ អាជីវករ សហគ្រាសធុនតូច សិស្ស និស្សិត ប្រកបដោយប្រសិទ្ធភាព ភាពសក្តិសិទ្ធ តម្លាភាព គណនេយ្យភាព រយៈពេលខ្លីច្បាស់លាស់អាចជឿទុកចិត្តបាន តម្លៃថោក និងប្រកបដោយគុណភាពល្អ តាមនីតិវិធីសាមញ្ញ។

អត្ថបទទាក់ទង