រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration

រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ថ្នាក់ដឹកនាំខេត្តរតនគិរី ទទួលជួបគណៈប្រតិភូគណៈកម្មាធិការទី៣ នៃរដ្ឋសភា

ដោយ sengkimចំនួនទស្សនា (792)

នៅសាលប្រជុំសាលាខេត្តរតនគិរី(អគារB) នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី អមដោយអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួនក្នុងខេត្ត បានទទួលជួបបដិសណ្ឋារកិច្ចជាមួយគណៈប្រតិភូគណៈកម្មាធិការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក (ទី៣) នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណៈកម្មាធិការ ដែលបានចុះមកបំពេញបេសកកម្មនៅខេត្តរតនគិរី ដើម្បីសិក្សាស្វែងយល់អំពីការអភិវឌ្ឍ និងបញ្ហាប្រឈមនានារបស់ខេត្ត ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មាធិការ។

ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូ គណៈកម្មាធិការទី៣ នៃរដ្ឋសភា ឯកឧត្តមចាត់ទុកថា នេះជាការលើកទឹកចិត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិដែលបានខិតខំបំពេញការងារកន្លងមក។ ព្រមជាមួយគ្នានេះដែរឯកឧត្តមអភិបាលខេត្ត បានរាយការណ៍អំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមមួយចំនួនជូនគណៈប្រតិភូផងដែរ។

ឯកឧត្តមប្រធានប្រតិភូ គណៈកម្មាធិការទី៣ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលរដ្ឋបាលខេត្តសម្រេចបានកន្លងមកនេះ។ ទន្ទឹមគ្នានេះ ប្រតិភូគណៈកម្មាធិការនឹងនាំយកនូវបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មាធិការ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំ និងស្វែងរកដំណោះស្រាយ សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារ និងការឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋមូលដ្ឋាន។

គណៈប្រតិភូនឹងចុះពិនិត្យទីតាំងជាក់ស្តែងមួយចំនួននៅក្នុងខេត្ត(សត្តឃាត ទីលានចាក់សំរាម ឬតំបន់អភិរក្ស)ផងដែរ។

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
ស្នងការនគរបាលខេត្ត097 77 80023
ព័ត៌មានជាប់ទាក់ទង

ភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង

អ៊ីមែល : info@ratanakiri.gov.kh

លេខទូរស័ព្ទ : (+855)12 487 061

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តរតនគីរី

កែប្រែចុងក្រោយ : 4 សប្ដាហ៍មុន