រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

ពិធីប្រកាសតែងតាំងប្រធានមន្ទីរកិច្ចការនារី ខេត្តរតនគិរី

  • 1.5ពាន់
  • ដោយ vechet

ព្រឹកថ្ងៃ១២ ខែសីហា ឆ្នាំ២០១៩ រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធីប្រកាសតែងតាំងប្រធានមន្ទីរកិច្ចការនារី ខេត្តរតនគិរី ក្រោមអធិបតីភាពលោកជំទាវ អ៉ឹង គន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងមានការអញ្ជើញចូលរួមពីឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការមន្ទីរ អង្គភាពជុំវិញខេត្ត។

លោកស្រី វ៉ាត់ អៀងហេង អនុប្រធានមន្ទីរកិច្ចការនារីខេត្ត ត្រូវបានតែងតាំងជាប្រធានមន្ទីរកិច្ចការនារីខេត្ត ជំនួសលោកជំទាវ ចក់ មើល ដែលត្រូវបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាខេត្តរតនគិរី។

អត្ថបទទាក់ទង