រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅស្រុកលំផាត់ បន្តទទួលបានជំនួយមនុស្សធម៌ពីអង្គការការីតាសកម្ពជា

  • 973
  • ដោយ sengkim

ព្រឹកថ្ងៃទី១៣ សីហា ឆ្នាំ២០១៩ ឯកឧត្តមទេរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី អមដំណើរដោយឯកឧត្តម គិត ទ្រី អភិបាលរងខេត្ត អភិបាលស្រុក អង្គភាពពាក់ព័ន្ធ និងក្រុមការងារអង្គការការីតាសកម្ពុជា បាននាំយកជំនួយមនុស្សធម៌របស់អង្គការការីតាសកម្ពុជា និងសប្បុរសជនដែលបានចូលរួមតាមរយៈអាជ្ញាធរខេត្ត ស្រុក ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ទន្លេស្រែពក ចំនួន ៥០០គ្រួសារ នៅឃុំជ័យឧត្តម។

បន្ថែមពីលើអង្ករ តង់ និងឃីត អង្គការការីតាសក៏បានផ្តល់ជូនសម្ភារៈ ទូក០៤គ្រឿង សុីទែនទឹក០៨ឈុត ប្រព័ន្ធចំរុះទឹកស្អាត ០៦ឈុត និងបង្គន់ចល័ត០៣ឈុត សម្រាប់ប្រើប្រាស់នៅក្នុងការងារអន្តរាគមន៍ និងផ្តត់ផ្គង់ជូនពលរដ្ឋពេលមានគ្រោះធម្មជាតិ។

អត្ថបទទាក់ទង