រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨-២០១៩

  • 2.2ពាន់
  • ដោយ vechet

ព្រឹកថ្ងៃទី១៩ សីហា ឆ្នាំ២០១៩ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡងវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ក្រុងបានលុង។

សម្រាប់ឆ្នាំ២០១៩នេះ ដំណើរការប្រឡងបានប្រព្រឹត្តទៅដោយរលូនដូចរៀងរាល់ឆ្នាំ ដោយមានមណ្ឌលប្រឡងចំនួន ០១មណ្ឌល និងមានបេក្ខជនសរុបចំនួន ៩៨៩នាក់។

ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យបេក្ខជនទាំងអស់កុំមានការភិតភ័យ ត្រូវចាត់ទុកថាដូចជាការប្រឡងឆមាស ប្រឡងប្រចាំខែ ប៉ុន្តែត្រូវតែខិតខំបញ្ចេញឱ្យអស់ពីសមត្ថភាព និងចំណេះដឹងដែលមាន គោរពវិន័យ បញ្ញត្តិនានា​ និងពេលវេលាការប្រឡង។

អត្ថបទទាក់ទង