រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះនៅឃុំល្បាំង១ និងឃុំបាតាង ស្រុកលំផាត់

  • 1.7ពាន់
  • ដោយ vechet

សកម្មភាពក្រុមការងារ

ភ្លៀងធ្លាក់បន្តបន្ទាប់ចាប់ពីចន្លោះម៉ោង១២ អធ្រាតថ្ងៃទី២៨ ឈានចូល២៩ ខែសីហា ឆ្នាំ២០១៩ បណ្តាលឲ្យជន់លិចនៅតាមបណ្តាឃុំមួយចំនួន រួមមានឃុំបាតាង ឃុំល្បាំង១ ឃុំល្បាំង២ ស្រុកលំផាត់ និងសង្កាត់បឹងកន្សែង ក្រុងបានលុង ដែលមានភូមិសាស្ត្រនៅតាមទំនាបដងអូរ។ របាយការណ៍បឋមពីអាជ្ញាធរស្រុកឲ្យដឹងថា ជំនន់ទឹកភ្លៀងបានជន់លិចប៉ះពាល់ពលរដ្ឋជាក់ស្តែងចំនួន ៣០០គ្រួសារ លិចផ្ទៃដីស្រែចម្ការ ផ្ទះសម្បែង ជ្រូក មាន់ ទា គោ ក្របីមួយ បាក់បង្គោលភ្លើង និងលិចកាត់ផ្លូវជាតិលេខ៧៦ពីបានលុង ទៅស្រុកលំផាត់ចំនួន០២កន្លែង ក្នុងនោះអាជ្ញាធរបានចុះអន្តរាគមន៍សង្គ្រោះពលរដ្ឋ០៣នាក់ដែលជាប់នៅដំបូលផ្ទះដោយទឹកលិចផ្ទះមិនអាចឆ្លងរកទីទួលសុវត្ថិភាពបាន។

ក្នុងការចុះអន្តរាគមន៍ ឯកឧត្តមអភិបាលខេត្ត បានណែនាំឲ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះពលរដ្ឋគ្រប់រូបភាព។ នាឱកាសនេះដែរ ឯកឧត្តមបានណែនាំដល់ពលរដ្ឋត្រូវស្វែងរកទីទួលសុវត្ថិភាព និងមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ស្របពេលដែលមេឃនៅតែបន្តធ្លាក់ភ្លៀងរលឹម ហើយស្ថានភា

អត្ថបទទាក់ទង