រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

ក្រុមប្រឹក្សាខេត្តរតនគិរី បើកកិច្ចប្រជុំសាមញ្ញ លើកទី ០៣ អាណត្តិទី០៣

  • 956
  • ដោយ sengkim

ព្រឹកថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ២០១៩នេះ នៅរដ្ឋបាលសាលាខេត្តរតនគិរី មានបើកកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខេត្តរតនគិរី អាណត្តិទី៣ ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវ ញាន ទិត្យចិន្តា អភិបាលខេត្តស្ដីទី ដោយមានរបៀបវារៈ ដូចជាៈ

១.ពិនិត្យកូរ៉ុម

២.ពិនិត្យ ពិភាក្សា​ និងអនុម័ត កំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី០២ របស់ក្រុមប្រឹក្សាខេត្ត

៣. ពិនិត្យ ពិភាក្សា​ និងអនុម័ត សេចក្ដីព្រាងរបាយការណ៍ ស្ដីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្តរតនគិរី ប្រចាំខែកក្កដា ឆ្នាំ២០១៩

៤. ពិនិត្យ ពិភាក្សា​ និងអនុម័ត សេចក្ដីព្រាងរបាយការណ៍ ស្ដីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្តរតនគិរី ប្រចាំខែសីហា និងលើកទិសដៅបន្ត ខែកញ្ញា ឆ្នាំ២០១៩

៥. ពិនិត្យ ពិភាក្សា​ និងអនុម័ត សេចក្ដីព្រាងរបាយការណ៍ប្រចាំឆមាសទិ១ ស្ដីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្តរតនគិរី ឆ្នាំ២០១៩

៦.បញ្ហាផ្សេងៗ

អត្ថបទទាក់ទង