រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរីដឹកនាំកិច្ចប្រជុំស្តីពីការណែនាំការងារ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម

  • 1.1ពាន់
  • ដោយ sengkim

នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩
ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរីដឹកនាំកិច្ចប្រជុំស្តីពីការណែនាំការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម។ កិច្ចប្រជុំខាងលើនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាល អភិបាលរងក្រុង ស្រុកជុំវិញខេត្ត។

កិច្ចប្រជុំខាងលើនេះធ្វើឡើងដើម្បី ៖ធ្វើការណែនាំការងារការពារសន្តិសុខសណ្តាប់ធ្នាប់
សាធារណៈនិងសុវត្ថិភាពសង្គមក្នុងខេត្តក្នុងឱកាសនៃពិធីបុណ្យរួមមាន
- ពិធីកាន់បិណ្ឌ និង ពិធីភ្ជុំបិណ្ឌ
ទិវាប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ
- ព្រះរាជពិធីគ្រងរាជ្យសម្បត្តិរបស់ព្រះករុណាព្រះមហាក្សត្រ
- ពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០១៩
- ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក។
ជំរុញចលនាសំអាតអនាម័យ បរិស្ថានទីប្រជុំជន និងនៅតាមមូលដ្ឋានភូមិ ឃុំ
និងការងារគ្រោះមហន្តរាយ ការស្តារឡើងវិញ និងការងារបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ។

អត្ថបទទាក់ទង