នៅសាលប្រជុំសាលាខេត្តរតនគិរី ព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម យឹម ផែន អភិបាលរងខេត្តរតនគិរី បានអញ្ជើញចូលរួមជាអធិបតីភាពជាមួយឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន បើកសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិស្ដីពី ការគាំពារ អភិវឌ្ឍន៍កុមារតូចក្នុងវិស័យព័ត៌មាន នៅក្នុងខេត្តរតនគិរី.
សិក្ខាសាលាខាងលើនេះមានការអញ្ជើញចូលរួមពីមន្រ្តីមន្ទីរព័ត៌មានមកពីខេត្តចំនួន៧រួមមានខេត្ត ត្បូងឃ្មុំ, ក្រចេះ, កំពង់ស្ពឺ,កំពុងធំ,ព្រះសីហនុ,បន្ទាយមានជ័យ, រតនគិរីរួមនឹងអ្នកសារព័ត៌មានប្រចាំខេត្តរតនគិរីសរុបប្រមាណជាង១០០នាក់។
![](https://asset.cambodia.gov.kh/provincial/sites/16/2019/09/photo_2019-09-10_10-27-09.jpg)
![](https://asset.cambodia.gov.kh/provincial/sites/16/2019/09/photo_2019-09-10_10-22-46.jpg)
![](https://asset.cambodia.gov.kh/provincial/sites/16/2019/09/photo_2019-09-10_10-23-32.jpg)
![](https://asset.cambodia.gov.kh/provincial/sites/16/2019/09/photo_2019-09-10_10-23-08.jpg)
![](https://asset.cambodia.gov.kh/provincial/sites/16/2019/09/photo_2019-09-10_10-23-00.jpg)
![](https://asset.cambodia.gov.kh/provincial/sites/16/2019/09/photo_2019-09-10_10-22-49.jpg)
![](https://asset.cambodia.gov.kh/provincial/sites/16/2019/09/photo_2019-09-10_10-22-56.jpg)