រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

ថវិកាសមាគមមន្ត្រីរាជការសុីវិលក្រសួងមហាផ្ទៃ ត្រូវបានប្រគល់ជូនគ្រួសារសពលោក សុខ ប៊ុន ស្មៀនឃុំឡាមិញ ស្រុកបរកែវ

  • 1.2ពាន់
  • ដោយ vechet

ថវិកាចំនួន ៤,៥០០,០០០រៀល របស់សមាគមមន្ត្រីរាជការសុីវិលក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវបានមន្ត្រីសាលាខេត្តរតនគិរី បាននាំយកប្រគល់ជូនគ្រួសារសពលោក សុខ ប៊ុន អតីតស្មៀនឃុំឡាមិញ ស្រុកបរកែវ ដែលទទួលមរណភាពកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩កន្លងមកនេះ។ ពិធីប្រគល់ថវិកានេះបានធ្វើឡើងនៅផ្ទះភរិយាសព ស្ថិតនៅឃុំឡាមិញ ស្រុកបរកែវ ដោយមានការចូលរួមពីមន្ត្រីរាជការសាលាខេត្ត សាលាស្រុក មេឃុំ និងអ្នកពាក់ព័ន្ធផ្សេងទៀត។
លោក មួង មករា នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តរតនគិរី ដែលដឹកនាំយកថវិកាប្រគល់ជូន បានសម្តែងនូវការសោកស្តាយជាមួយភរិយា និងក្រុមគ្រួសារនៃសព។ លោកបន្តថា ថវិកាដែលផ្តល់ជូននាឱកាសនេះគឺទទួលបានពីសមាគមមន្ត្រីរាជការសុីវិលក្រសួងមហាផ្ទៃ ដែលលោកបានដាក់សន្សំរួមគ្នាកន្លងមក។

អត្ថបទទាក់ទង