រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

វេទិកាតម្រង់ទិសយុវជនខេត្តរតនគិរី ក្រោមប្រធានបទ ស្តីពីការលើកកម្ពស់មនសិការស្នេហាជាតិ និងភាពជាអ្នកដឹកនាំ

  • 1.0ពាន់
  • ដោយ vechet

នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារថ្នាក់ជាតិ សហការជាមួយរដ្ឋបាលខេត្តរតនគិរី បានរៀបចំវេទិកាតម្រង់ទិសយុវជនខេត្តរតនគិរី
ក្រោមប្រធានបទ ស្តីពីការលើកកម្ពស់មនសិការស្នេហាជាតិ និងភាពជាអ្នកដឹកនាំ ជូនដល់ប្អូនៗសិស្សានុសិស្សដែលទើបតែបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ ត្រៀមនឹងបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា និងការត្រៀមខ្លួនក្នុងជីវភាពការងារផ្សេងៗ។
វេទិកានេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម ថង សាវុន អភិបាលខេត្ត ឯកឧត្តមសមាជិកក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត នឹងធ្វើបទបង្ហាញជូនដល់ប្អូនៗសិស្សានុសិស្សបានបញ្ចប់ការសិក្សាថ្នាក់ទី១២ លើប្រធានបទ ១.ការសិក្សាកម្រិតឧត្តមសិក្សា និងទីផ្សារការងារនៅកម្ពុជា ២.ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់សិស្សានុសិស្ស និងបង្កើតសមាគមទ្រទ្រង់វិស័យអប់រំនៅខេត្តរតនគិរី
៣.សារៈសំខាន់នៃកត្តញ្ញូតាធម៌ និងការដឹងគុណមាតាបិតា លោកគ្រូ-អ្នកគ្រូ និង៤.ការលើកកម្ពស់មនសិការស្នេហាជាតិ និងភាពជាអ្នកដឹកនាំ។

វេទិកាខាងលើនេះ ផ្តោតសំខាន់លើការតម្រង់ទិសជូនប្អូនសិស្សានុសិស្ស ដើម្បីទទួលបានពុទ្ធិល្អៗក្នុងការសម្រេចចិត្តបន្តការសិក្សា ការជ្រើសរើសយកមុខជំនាញ និងការចូលបម្រើការងារទៅថ្ងៃខាងមុខ។

អត្ថបទទាក់ទង