រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

ពិធីថ្វាយព្រះពរ អបអរសាទរព្រះរាជ​ពិធីបុណ្យខួបលើកទី១៥ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជា​ណា​ចក្រកម្ពុជា

  • 1.3ពាន់
  • ដោយ vechet

ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធីថ្វាយព្រះរាជ​សព្វសាធុការ​ពរជ័យ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យខួបលើកទី១៥ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត ក្រោមវត្តមានជាអធិបតីភាពពីសំណាក់ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គិត ទ្រី អភិបាលខេត្តស្តីទី ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ​សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ក្រុមប្រឹក្សា អភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការ ក្រុមយុវជន សិស្សានុសិស្ស ប្រជាពលរដ្ឋប្រមាណជាង២០០នាក់។

ទូលព្រះបង្គំ​ទាំងអស់គ្នា ជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋគ្រប់ជនជាតិក្នុងខេត្ត សូមព្រះ​បរមរាជា​នុ​​ញ្ញា​ត​លំឱនកាយ​សម្តែង​​នូវក្តី​កតញ្ញូតាធម៌ ដោយលើកហត្ថាប្រណម្យអញ្ជលី ឧទ្ទិសបួងសួងដល់វត្ថុ​ស័ក្ត​សិ​ទ្ធ​​ទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតារក្សាទឹកដីនៃព្រះ​រាជាណា​ចក្រ​កម្ពុ​ជា បុណ្យព្រះបារមី​ទេវតា​ថែរក្សាព្រះមហាស្វេតច្ឆ័ត្រ ព្រមទាំងគុណបុណ្យបារមីនៃដួង​ព្រះវិញ្ញា​ណ​​ក្ខន្ធ​អ​តីត​ព្រះមហាក្ស​ត្រខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាថ្វាយ​​ព្រះ​រាជសព្ទ​សាធុការពរ បវរមហាប្រសើរ សិរីមង្គល វិបុលសុខ សុភមង្គលគ្រប់ទិវា ថ្វាយចំពោះ ព្រះអម្ចាស់ជីវិតលើត្បូង ព្រះករុណា​ព្រះបាទសម្តេច​ព្រះ​បរ​ម​​​​​​នា​ថ នរោត្តម សីហមុនី ព្រះ​មហា​​ក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គទ្រង់ប្រក​ប​ដោ​យ​ព្រះ​កាយពល​រឹងមាំ កម្លាំង​ព្រះ​កាយ​​​ពលខ្លាំងក្លា ព្រះបញ្ញាញាណ​ឈ្លាសវៃ ព្រះរាជសុខភាព​ល្អ​បរិបូរណ៍ ព្រះជន្មា​​យុ​យឺនយូរ​ជាង​រយ​ព្រះវស្សា រួចផុតពី​ព្រះរោគាព្យា​ធិនា​នា  ដើម្បីព្រះអង្គទ្រង់គង់​ប្រថា​ប់​នៅក្នុង​ព្រះ​បរម​សិរីរាជ​សម្បត្តិ ជា​ព្រះ​ម្លប់ដ៏​ត្រជាក់ត្រ​ជុំ សម្បូរសប្បាយ ចម្រុងចម្រើនថ្កុំថ្កើងដល់​ប្រជា​នុ​រាស្រ្ត​របស់​ព្រះ​អង្គ ទូទាំង​ព្រះ​នគរ​ជានិច្ច​និរន្តរ៍​រៀង​ទៅ​​​។

អត្ថបទទាក់ទង