រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

រមណីយដ្ឋាន០២ នៅក្នុងខេត្តរតនគិរី ទទួលបានរង្វាន់ជារមណី យដ្ឋានគំរូ សម្រាប់ឆ្នាំ២០១៩

  • 3.7ពាន់
  • ដោយ vechet

កាលពីព្រឹកថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកជំទាវ ញាន ទិត្យចិន្តា អភិបាលរងនៃ គណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានចូលរួមសិក្ខាសាលាបូកសរុបការងារប្រឡងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូ លើកទី៣ ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅសណ្ឋាគារភ្នំពេញ។

ជាលទ្ធផល រមណីយដ្ឋានចំនួន០២ នៅក្នុងខេត្តរតនគិរី បានទទួលពានរង្វាន់ជារមណីយដ្ឋានទេសចរណ៍គំរូ គឺរមណីយដ្ឋា​នអេកូទេសចរណ៍ រួមមាន៖រមណីយដ្ឋានបឹងលំកុដ និងរមណីយដ្ឋានកែឆ្នៃ ភូមិខ្មែររីសត។

អត្ថបទទាក់ទង