រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

មន្ទីរទេសចរណ៍ខេត្តរតនគិរី ជូនដំណឹងដល់ម្ចាស់សេវាកម្មទេសចរណ៍ឲ្យដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណថ្មីឆ្នាំ២០២០

  • 2.8ពាន់
  • ដោយ vechet

មន្ទីរទេសចរណ៍ខេត្តរតនគិរី កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ បានចេញលិខិតជូនដំណឹងដល់ម្ចាស់អាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់នៅក្នុងខេត្តរតនគិរី ឲ្យទៅដាក់ពាក្យដើម្បីស្នើសុំអាជ្ញាប័ណ្ណថ្មី និងបន្តសម្រាប់ឆ្នាំ២០២០។ ការដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណថ្មីនេះ ក្នុងគោលបំណងរក្សាឲ្យបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ ប្រកបដោយសន្តិសុខសុវត្ថិភាព ប្រសិទ្ធភាពខ្ពស់ និងធានារក្សាកំណើនចំណូលថវិកាជាតិ ។ ក្នុងករណីម្ចាស់អាជីវកម្ម សេវាកម្មទេសចរណ៍ណាមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ មន្ទីរទេសចរណ៍ខេត្ត សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច នឹងអនុវត្តតាមនីតិវិធីច្បាប់ ដោយធ្វើការផ្អាកអាជីវកម្មជាបណ្តោះអាសន្ន ៕

សូមអានខ្លឹមសារសេចក្តីជូនដំណឹងទាំងស្រុង៖

អត្ថបទទាក់ទង