រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានអនុញ្ញាតឲ្យក្រុមសាសនាគ្រឹស្ត នៅខេត្តរតនគិរី បានចូលជួបសម្តែងការគួរសម និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល

  • 1.4ពាន់
  • ដោយ sengkim

នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានអនុញ្ញាតឲ្យក្រុមសាសនាគ្រឹស្តនៅខេត្តរតនគិរី បានចូលជួបសម្តែងការគួរសម និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ។

ក្នុងឱកាសនៃការជួបសម្តែងការគួរសមនេះដែរ ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា ក្រោមម្លប់សន្តិភាព បងប្អូនប្រជាពលរដ្ឋយើងមានសិទ្ធិសេរីភាពក្នុងការរស់នៅ ការប្រកបរបរទទួលទាន ព្រមទាំងការជ្រើសរើសជំនឿសាសនាទៅតាមការពេញចិត្តរបស់ខ្លួនដោយពុំមានការបង្ខិតបង្ខំអ្វីឡើយ និងបានរស់នៅប្រកបដោយសុខដុមរមនារវាងគ្នានឹងគ្នា គោរពសិទ្ធិគ្នាទៅវិញទៅមក ។

ឯកឧត្តម ក៏បានជូនពរបងប្អូនគ្រឹស្តសាសនិកក្នុងឱកាសបុណ្យណូអែល ចូលឆ្នាំសកល សូមជូនបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត គ្រប់សាសនាទាំងអស់សូមជួបតែសេចក្តីសុខចម្រើនគ្រប់ក្រុមគ្រួសារ ។

អត្ថបទទាក់ទង