រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

ពិធីផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន

  • 2.0ពាន់
  • ដោយ sengkim

ថ្ងៃទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ឯកឧត្តម លន់ សុភាព អភិបាលរងខេត្តរតនគិរី​ ​ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង ពិធីផ្ទេរតំណែងនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអូរយ៉ាដាវ ។

លោក ខឹម ចិត្រា ត្រូវបានផ្ទេរភារកិច្ចពី នាយបុស្តិ៍នគរបាលច្រកទ្វារព្រំដែនប៉ោយប៉ែត មកគ្រប់គ្រង ដឹកនាំ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអូរយ៉ាដាវ ជំនួសលោក អ៊ី ចំរើន ដែលត្រូវផ្ទេរទៅជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនប៉ោយប៉ែតវិញ ។


អត្ថបទទាក់ទង