រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

ពិធីបំពាក់គ្រឿងឥស្សរិយយសរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជូនថ្នាក់ដឹកនាំខេត្តយ៉ាឡាយ និងខេត្តកន្ទូម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

  • 1.4ពាន់
  • ដោយ sengkim

នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយសសហមេត្រី របស់ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជូនថ្នាក់ដឹកនាំខេត្តយ៉ាឡាយ និងខេត្តកន្ទូម នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ចំនួន ០៨រូប ដែលបានចូលរួមកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយអង្គភាពជំនាញរបស់ក្រសួងមហាផ្ទៃ ក្នុងកិច្ចការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម តាមខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ ។

ពិធីនេះមានការអញ្ជើញជាអធិបតីភាពបំពាក់គ្រឿងឥស្សរិយយសពីសំណាក់ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ ប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តរតនគិរី ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាព អភិបាលក្រុង ស្រុក ជុំវិញខេត្ត ៕

អត្ថបទទាក់ទង