រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

កិច្ចប្រជុំជាមួយប្រតិភូគណៈកម្មការទី៩ នៃរដ្ឋសភា

  • 1.2ពាន់
  • ដោយ sengkim

ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អមដោយប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត បានទទួលបដិសណ្ឋារកិច្ចជួបប្រជុំជាមួយប្រតិភូគណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ និន សាផុន ប្រធានគណៈកម្មការ សាធារណការ ដឹកជញ្ជូន ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានអញ្ជើញចុះមកបំពេញបេសកកម្មការងារនៅខេត្តរតនគិរី ក្នុងគោលបំណងសិក្សាស្វែងយល់អំពីវឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅការងាររបស់រដ្ឋបាលខេត្ត ពិសេសវិស័យស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់គណៈកម្មការទី៩ នៅក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ។

អត្ថបទទាក់ទង