រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

ករណីបាត់អត្តសញ្ញាណប័ណ្ណ

  • 3.2ពាន់
  • ដោយ sengkim
  • ក្នុងករណីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវបានបាត់ សាមីខ្លួន ត្រូវប្តឹងដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលនៅឃុំ សង្កាត់ ដែលកើតឡើងការបាត់ មិនលើស២៤ម៉ោងបន្ទាប់ពីដឹងថាបាត់។ ប្រសិនបើការបាត់កើតឡើងក្រៅឃុំ សង្កាត់ របស់ខ្លួន សាមីខ្លួន ត្រូវជូនដំណឹងដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលនៅឃុំ សង្កាត់ ដែលខ្លួនកំពង់រស់នៅមិនលើស៤៨ម៉ោងបន្ទាប់ពីវិលត្រឡប់ដល់លំនៅដ្ឋានវិញ ។
  • ក្នុងករណីប័ណ្ណដែលសមត្ថកិច្ចពិនិត្យឃើញថា ជននោះពិតជាបាត់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រាកដមែន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ “ទុតិយតា” និងត្រូវបានផ្តល់ជូន ក្នុងរយៈពេល៣០ថ្ងៃ នៃថ្ងៃធ្វើការ គិតពីថ្ងៃដែលបានទទួលពាក្យបណ្តឹង ឬដំណឹង និងសាមីខ្លួនបានបំពេញសំណុំលិខិតគ្រប់គ្រាន់ ។

អត្ថបទទាក់ទង