នៅសាលប្រជុំសាលាខេត្តរតនគិរី នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម មួង ប៉ាង អភិបាលខេត្តស្តីទី អមដោយលោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត បានទទួលជួបបដិសណ្ឋារកិច្ចចំពោះប្រតិភូគណៈកម្មការទី១ នៃរដ្ឋសភា (គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម ប្រាជ ចន្ទ ប្រធានគណៈកម្មការ។ គោលបំណងនៃការបំពេញបេសកកម្មរបស់គណៈកម្មការទី១ ដើម្បីសិក្សាស្វែងយល់អំពីការរីកចម្រើន និងយន្តការដោះស្រាយទំនាស់នានាពាក់ព័ន្ធបញ្ហាដីធ្លីនៅក្នុងភូមិសាស្ត្រខេត្តរតនគិរី និងការអនុវត្តក្របខណ្ឌច្បាប់ បទដ្ឋានគតិយុត្តិរបស់រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរ អង្គភាពពាក់ព័ន្ធដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់គណៈកម្មការ និងបញ្ហាប្រឈម សំណើ សំណូមពរនានា។



