នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្តរតនគិរីបានបើកកិច្ចប្រជុំបូកសរុបលទ្ធផល ការងារយោធាឆ្នាំ២០១៩ និងផ្សព្វផ្សាយទិសដៅអនុវត្តន៍ ការងារយោធាឆ្នាំ២០២០ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយឯក ហ៊ួត ឈាង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី ១ និង ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី ព្រមទាំងមានការចូលរួមពី មេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង។





