រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់រដ្ឋបាល ខេត្តរតនគិរី

  • 1.8ពាន់
  • ដោយ sengkim

ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្តរតនគិរី ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តរតនគិរី។ កិច្ចប្រជុំបានធ្វើឡើងក្រោមការដឹកនាពីឯកឧត្តម ថង សាវុន ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងជាអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត លោកមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទថ្នាក់ខេត្ត ស្ថាប័នតុលាការ អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទថ្នាក់ក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធក្នុងខេត្ត។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងវាយតម្លៃលើសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សង្គមនៅក្នុងខេត្ត ផ្សព្វផ្សាយសភាពការណ៍វិវឌ្ឍន៍ថ្មីៗទាំងសភាពការជាតិ និងអន្តរជាតិ ពង្រឹងលើកកម្ពស់ការអនុវត្តច្បាប់ បទបញ្ជារាជរដ្ឋាភិបាល សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ  សំដៅលើកកម្ពស់ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ទប់ស្កាត់បទល្មើស និងបាតុភាពនានានៅក្នុងភូមិសាស្ត្រខេត្ត និងណែនាំអំពីវិធានការបង្កា ទប់ស្កាត់ករណីភ្លើងឆេះព្រៃ ការត្រៀមបង្កា និងឆ្លើយតបករណីមានគ្រោះរាំងស្ងួតនារដូវប្រាំងខាងមុខ ព្រមទាំងការត្រៀមរៀបចំពិធីបុណ្យជាតិ អន្តរជាតិនានា។

អត្ថបទទាក់ទង