មានប្រសាសន៍ណែនាំក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានឲ្យដឹងថា ដើម្បីឆ្លើយតបក្នុងករណីមានគ្រោះរាំងស្ងួតនារដូវប្រាំងឆ្នាំ២០២០នេះ អាជ្ញាធរខេត្តបានត្រៀមវិធានការចាំបាច់មួយចំនួនដើម្បីឆ្លើយតប និងអន្តរាគមន៍ជួយសង្គ្រោះពលរដ្ឋដែលមានការខ្វះខាតទឹកប្រើប្រាស់ ឬពលរដ្ឋជួបគ្រោះមហន្តរាយណាមួយជាយថាហេតុ។ ឯកឧត្តមបន្តថា បទពិសោធន៍កន្លងមកយើងបានចាត់វិធានការណ៍ត្រៀមបង្កា ឆ្លើយតប សង្គ្រោះ ជាសម្ភារៈ ស្បៀង ការអន្តរាគមន៍សង្គ្រោះឲ្យបានទាន់ពេលវេលា ដែលនេះគឺអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។ សម្រាប់ឆ្នាំ២០២០នេះ ឯកឧត្តមអភិបាលខេត្តក៏បានណែនាំអាជ្ញាធរក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធត្រូវចាត់វិធានការគ្រប់គ្រងប្រភពទឹក និងជួសជុលប្រព័ន្ធផ្គត់ផ្គង់ទឹក អណ្តូងទឹក ដើម្បីធានាដល់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងធ្វើការផ្សព្វផ្សាយ អប់រំណែនាំដល់ពលរដ្ឋឲ្យមានការចូលរួមថែរក្សាប្រភពទឹក និងប្រើប្រាស់ដោយការសន្សំសំចៃខ្ពស់។ បន្ថែមពីលើនេះត្រូវត្រៀមឧបករណ៍ សម្ភារៈ អាងស្តុបទឹកចល័ត រថយន្តដឹកជញ្ជូនទឹក ពីដុង កានជាដើម និងកម្លាំងអន្តរាគមន៍ឲ្យបានគ្រប់គ្រាន់ និងចុះពិនិត្យទីតាំងដែលប្រឈមបញ្ហាខ្វះខាតទឹកប្រើប្រាស់ រាយការណ៍ និងចាត់វិធានការឆ្លើយតបឲ្យបានទាន់ពេលវេលា។ ឯកឧត្តមអភិបាលខេត្តក៏បានណែនាំចំពោះមន្ត្រីសុខាភិបាល ត្រូវត្រៀមវិធានការក្នុងករណីមានផ្ទុះនូវជំងឺផ្សេងៗ ឆ្លើយតបឲ្យបានទាន់ពេលវេលា ព្រមទាំងផ្សព្វផ្សាយអប់រំពីការរក្សាអនាម័យដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ។
ឯកឧត្តម អភិបាលខេត្តរតនគិរី ណែនាំអាជ្ញាធរពាក់ព័ន្ធត្រៀមវិធានការឲ្យបានគ្រប់គ្រាន់ដើម្បីឆ្លើយតបក្នុងករណីមានគ្រោះរាំងស្ងួត និងគ្រោះមហន្តរាយនានាកើតឡើង
- 954
- ដោយ vechet
អត្ថបទទាក់ទង
-
ពិធីបើកវគ្គបណ្តុះបណ្តាលធ្វើឡើងនៅសាលាខេត្តរតនគិរី
- 954
- ដោយ sengkim
-
កិច្ចប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តរតនគិរី
- 954
- ដោយ sengkim
-
រដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត
- 954
- ដោយ sengkim
-
រុក្ខទិវា ៩ កក្កដា និងទិវាមច្ឆាជាតិ ១ កក្កដាឆ្នាំ២០២២ មន្ទីរកសិកម្មខេត្តរតនគិរីបាននាំយកកូនឈើចម្រុះ ១៦០០ ដើម និងកូនត្រី ២៥០០០ ក្បាល ដាំនិងប្រលែងក្នុងភូមិសាស្រ្តស្រុកកូនមុំ ខេត្តរតនគិរី
- 954
- ដោយ sengkim
-
ឈ្វេងយល់អំពីច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ សម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់ ទើបនឹងចូលកាន់តំណែងថ្មី អាណត្តិទី៥ ឆ្នាំ២០២២នេះ
- 954
- ដោយ sengkim
-
ក្រុមប្រឹក្សាខេត្តរតនគិរី បើកកិច្ចប្រជុំសាមញ្ញលើកទី ៣៧ អាណត្តិទី ៣ លើរបៀបវារៈ ចំនួន ៧
- 954
- ដោយ vechet
-
ពិធីប្រារព្ធខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២២
- 954
- ដោយ sengkim
-
អ្នកសារព័ត៌មាន ចំនួន១៥អង្គភាពនិង មន្ត្រី អនុវត្តច្បាប់ ពាក់ព័ន្ធក្នុងខេត្តរតនគិរី ពិភាក្សាគ្នាដើម្បី យល់ដឹងឱ្យកាន់តែច្បាស់ពីសិទ្ធិ និងច្បាប់ស្តីពី របបសារព័ត៌មាន
- 954
- ដោយ vechet
-
អនុក្រឹត្យលេខ១៩៩ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី និងគណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក និងគណៈអភិបាលខណ្ឌ
- 954
- ដោយ sengkim
-
ព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជព្រះរាជមាតា នរោត្តម មុនិនាថ សីហនុ
- 954
- ដោយ sengkim