ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ឯកឧត្តម ថង សាវុន អភិបាលនៃគណអភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស លោក ងិន ពេជ ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមជាអធិបតីរបស់រតនគិរី សមាជិក នៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម,ប្រធានមន្ទីរនានារបស់ខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។















