មានប្រសាសន៍ថ្លែងនៅក្នុងពិធីប្រារព្ធទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យលើកទី៥
ដែលបានធ្វើឡើង នៅសាលមហោស្រពសម្តេចតេជោហ៊ុនសែននាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានអំពាវនាវចំពោះមន្ត្រីរាជការគ្រប់មន្ទីរ អង្គភាព កងកម្លាំង និងពលរដ្ឋ ត្រូវទុកករណីកិច្ចនៃការបង្ការ ទប់ស្កាត់ និងពន្លត់អគ្គិភ័យជាករណីត្រូូវរួមគ្នាអនុវត្ត នៅពេល មាន គ្រោះ អគ្គីភ័យកើតមានឡើង និងត្រូវ បង្កើន ការផ្សព្វផ្សាយ ច្បាប់ ស្តី ពី ការបង្ការ និងពន្លត់ អគ្គីភ័យ និងលិខិតបទដ្ឋាន គតិយុត្ត នានា ដើម្បី ធ្វើការ អប់រំ ណែនាំ ដល់ ប្រជាពលរដ្ឋ ក្នុង គោលដៅ ពេល មាន ហានិភ័យ ខ្ពស់ ព្រមទាំង ឲ្យ បាន យល់ដឹង អំពី វិធានការ បច្ចេកទេស បង្ការ និង ពន្លត់អគ្គីភ័យ នៅ គ្រប់ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្រុមហ៊ុន ក្លឹប កម្សាន្ត តាម ផ្សារ និង អាជីវកម្ម នានា គឺ ត្រូវ បំពាក់ ប្រព័ន្ធសុវត្ថិភាព បង្ការ ពន្លត់អគ្គីភ័យ ឲ្យ បាន ត្រឹមត្រូវ ទៅតាម បច្ចេកទេស ។
របាយការណ៍បានបង្ហាញថា ក្នុង ឆ្នាំ ២០១៩ កន្លងមកនេះ មាន គ្រោះថ្នាក់ អគ្គីភ័យ និង មហន្តរាយ ដែល បង្ករ ឲ្យ មាន នៅ ទូទាំង ខេត្តរតនគិរី មាន ចំនួន ៣៨លើកបើប្រៀប ធៀប និងឆ្នាំ២០១៨មានការកើនឡើង៦លើក ក្នុងនោះឆេះ ផ្ទះ២២លើកស្មើនឹង ៣៣ខ្នង ឆេះសាលារៀន១ខ្នង ឆេះកុដព្រះសង្ឃ១ខ្នង ឆេះរថយន្ត១គ្រឿង ឆេះរោងសម្ងួតកៅស៊ូ២លើក ឆេះព្រៃ១លើកដោយ ប្រើប្រាស់ ទឹក អស់ ៨៩រថយន្ត សរុបការខូចខាតគិតជាទឹកប្រាក់ប្រមាណជាង២០មុឺនដុល្លារ»។
![](https://asset.cambodia.gov.kh/provincial/sites/16/2020/03/8W9A0432-scaled.jpg)
![](https://asset.cambodia.gov.kh/provincial/sites/16/2020/03/IMG_9742-scaled.jpg)
![](https://asset.cambodia.gov.kh/provincial/sites/16/2020/03/IMG_9718-scaled.jpg)
![](https://asset.cambodia.gov.kh/provincial/sites/16/2020/03/IMG_9739-scaled.jpg)
![](https://asset.cambodia.gov.kh/provincial/sites/16/2020/03/8W9A0422-scaled.jpg)
![](https://asset.cambodia.gov.kh/provincial/sites/16/2020/03/8W9A0435-1-scaled.jpg)
![](https://asset.cambodia.gov.kh/provincial/sites/16/2020/03/8W9A0441-scaled.jpg)
![](https://asset.cambodia.gov.kh/provincial/sites/16/2020/03/8W9A0444-scaled.jpg)
![](https://asset.cambodia.gov.kh/provincial/sites/16/2020/03/8W9A0447-scaled.jpg)
![](https://asset.cambodia.gov.kh/provincial/sites/16/2020/03/8W9A0455-scaled.jpg)
![](https://asset.cambodia.gov.kh/provincial/sites/16/2020/03/8W9A0463-scaled.jpg)
![](https://asset.cambodia.gov.kh/provincial/sites/16/2020/03/8W9A0481-scaled.jpg)
![](https://asset.cambodia.gov.kh/provincial/sites/16/2020/03/8W9A0488-scaled.jpg)
![](https://asset.cambodia.gov.kh/provincial/sites/16/2020/03/8W9A0494-scaled.jpg)