រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

ពិធីសំណេះសំណាលមួយសិស្សជ័យលាភីលេខ១ ផ្នែកអាន ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវាជាតិអំណានលើកទី៥ និងសិស្សពូកែជ័យលាភីលេខ១ ដល់លេខ៣ ថ្នាក់ទៅ៩ និងទី១២ ថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា២០១៩-២០២០

  • 1.8ពាន់
  • ដោយ sengkim

នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានជួបជាសំណេះសំណាលមួយសិស្សជ័យលាភីលេខ១ ផ្នែកអាន ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវាជាតិអំណានលើកទី៥ និងសិស្សពូកែជ័យលាភីលេខ១ ដល់លេខ៣ ថ្នាក់ទៅ៩ និងទី១២ ថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា២០១៩-២០២០។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីមាតាបិតា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបផងដែរ។
កុមារី នាង អេលីណា ទទួលបានជ័យលាភីលេខ១ ផ្នែកអាន ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវាជាតិអំណានលើកទី៥។ ទន្ទឹមគ្នានេះបេក្ខជនជ័យលាភីលេខ១ ថ្នាក់ខេត្ត ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ក្នុងចំណោមបេក្ខភាពប្រឡង៣០៨នាក់ នឹងត្រូវចូលរួមប្រឡងសិស្សពូកែថ្នាក់កម្រិតថ្នាក់ជាតិនៅខេត្តបាត់ដំបងនាពេលខាងមុខ។
ក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត បានផ្តល់ការលើកទឹកចិត្តជ័យលាភីលេខ១ផ្នែកអំណាន នូវកុំព្យូទ័រ ១គ្រឿង ថវិកា ៥០ម៉ឺនរៀល ជ័យលាភីលេខ១ ថ្នាក់ខេត្ត ថវិកា២០ម៉ឺនរៀល លេខ២ថវិកា ១២ម៉ឺនរៀល និងលេខ៣ ថវិកា១០ម៉ឺនរៀលរួមនឹងប័ណ្ណសរសើរម្នាក់មួយ ការដូរមួយកញ្ចប់។

អត្ថបទទាក់ទង