នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ លោកជំទាវ ញាណ ទិត្យចិន្តា អភិបាលរងនៃគណៈអភិបាលខេត្ត បានសម្របសម្រួលដឹកនាំកិច្ចប្រជុំជាមួយតំណាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល អអាជ្ញាធរក្រុង ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីពិភាក្សាកំណត់ជ្រើសរើសភូមិគោលដៅសម្រាប់អនុវត្តគម្រោង “តេជោភូមិ១០០”។
សូមជម្រាបជូនថា គម្រោងតេជោភូមិ១០០ នឹងត្រូវអនុវត្តក្នុងទីតាំងចំនួន ១០០ នៅទូទាំងរាជធានី ខេត្ត។ គម្រោងនេះនឹងចូលរួមចំណែកក្នុងការជំរុញការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន និងកាត់បន្ថយភាពក្រីក្រ សំដៅឈានសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។