រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាខេត្តរតនគិរី

  • 689
  • ដោយ vechet

ព្រឹកថ្ងៃអង្គារ ៣រោច ខែកត្តិត ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០

ក្រុមប្រឹក្សាខេត្តរតនគិរី បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៧ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាខេត្ត សេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំខែតុលា និងទិសដៅបន្តប្រចាំខែវិច្ឆិកា និងប្រចាំត្រីមាសទី៣ និងទិសដៅបន្តត្រីមាសទី៤ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តរតនគិរី។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំងឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនទៀត។

អត្ថបទទាក់ទង