រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ចុះសម្របសម្រួលគម្រោងកែលម្អរអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជុំវិញបរិវេណរមណីយដ្ឋានបឹងកន្សែង ក្រុងបានលុង

  • 934
  • ដោយ vechet

នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ ចុះពិនិត្យជាក់ស្តែងអំពីផលប៉ះពាល់លើប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងកន្សែង ក្រុងបានលុង ក្នុងគម្រោងកែលម្អរអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជុំវិញបឹងនេះ។ ជាលទ្ធផលមានពលរដ្ឋសរុបចំនួន៤៥គ្រួសារដែលត្រូវប៉ះពាល់ក្នុងគម្រោងនេះក្នុងកម្រិតជាក់ស្តែង(ប៉ះរបង តូប និងសំយ៉ាបផ្ទះដែលសាងសង់លើដីចំណីផ្លូវ) ក្នុងនោះមានពលរដ្ឋ៤៤គ្រួសារសារទរចំពោះគម្រោងនេះ ដោយព្រមសហការ និងចូលរួមជាមួយអាជ្ញាធរខេត្តដោយស្ម័គ្រចិត្ត រុះរើសំណង់ តូប សំយ៉ាបផ្ទះចេញពីចំណីផ្លូវ ដើម្បីទុកលទ្ធភាពជូនអាជ្ញាធរសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។ ទន្ទឹមគ្នានេះ មានម្ចាស់សណ្ឋាគារ ០១ទីតាំង (សណ្ឋាគារទែរូ) បានជំទាស់មិនព្រមសហការ ជាមួយអាជ្ញាធរ និងធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងទៅនឹងការស្ម័គ្រចិត្តរបស់ពលរដ្ឋទាំង៤៤គ្រួសារ និងស្នើអាជ្ញាធរពង្វាងផលប៉ះពាល់លើកម្មសិទ្ធិរបស់គាត់(លោកស្រី ខៃ ចិន្តា ម្ចាស់សណ្ឋាគារ)។ ក្រោយការចុះសម្របសម្រួល ពន្យល់លម្អិតអំពីទស្សនវិស័យ និងគម្រោងអភិវឌ្ឍន៍របស់ខេត្ត ព្រមទាំងកំណត់ផលប៉ះពាល់ជាក់ស្តែង លោកស្រី ខៃ ចិន្តា បានព្រមទទួលយក និងសហការជាមួយអាជ្ញាធរខេត្ត។សូមបញ្ជាក់ថា គម្រោងខាងលើនេះ ប៉ះពាល់តែផ្នែកខ្លះនៃរបងសណ្ឋាគាររបស់លោកស្រីប៉ុណ្ណោះ ពុំមានការប៉ះពាល់ទៅលើសំណង់រឹងជាអគារសណ្ឋាគារដែលឈានដល់ការវាយកម្ទេចដូចជាការលើកឡើងតាមបណ្តាញសង្គមfacebookរបស់ម្ចាស់សណ្ឋាគារទែរ៉ូនោះឡើយ។

អត្ថបទទាក់ទង