រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី ទទួលបានរថយន្តគិលានសង្គ្រោះ ០២គ្រឿងបន្ថែមទៀតពីក្រសួងសុខាភិបាល

  • 1.0ពាន់
  • ដោយ vechet

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០  ឯកឧត្តម លន់ សុភាព អភិបាលរងនៃអណៈអភិបាលខេត្តរតនគិរី បានអញ្ជើញ​ជាអធិបតីភាពក្នុងពិធីប្រគល់ ទទួលរថយន្តគិលានសង្គ្រោះ (Ambulance) ចំនួន០២ គ្រឿង ដែលជាអំណោយរបស់ក្រសួងសុខាភិបាល បានផ្តល់ជូនសម្រា់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី សម្រាប់បម្រើលើការងារផ្តល់សេវាសុខុមាលភាពសាធារណៈនៅក្នុងខេត្ត។ រថយន្តគិលាន​សង្គ្រោះចំនួន០២ គ្រឿងនេះ នឹងត្រូវផ្តល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី ចំនួន០១ គ្រឿង និង ជូនដល់មន្ទីរពេទ្យបង្អែកបរកែវ ចំនួន០១ គ្រឿង។

ឯកឧត្តម លន់ សុភាព អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី បានថ្លែងថា រថយន្តគិលានសង្គ្រោះ ទាំងនេះ នឹងបានជាមធ្យោបាយដ៏ប្រសើរឡើង សម្រាប់បម្រើការងារ លើផ្នែកសុខាភិបាល ឲ្យកាន់តែមានលទ្ធផលល្អ ប្រសិទ្ធភាព និងពង្រឹងគុណភាពនៃការផ្តល់សេវាសុខាភិបាលថែមទៀត ជាពិសេសជាមធ្យោបាយ ជួយក្នុងការសង្គ្រោះអ្នកជំងឺ និងការងារកិច្ចប្រតិបត្តិការ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងមានប្រសិទ្ធភាព។  ឯកឧត្តម  បានផ្តាំផ្ញើឲ្យមូលដ្ឋានផ្តល់សេវាសុខាភិបាលដែលមានរថយន្តគិលានសង្រ្គោះ ក៏ដូចជាមូលដ្ឋានផ្តល់សេវាសុខាភិបាលដែលទើបទទួលបានរថយន្តគិលានសង្គ្រោះថ្មីនេះ ត្រូវប្រើប្រាស់ឲ្យចំគោលដៅ ស្រមតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវចេះថែទាំប្រើប្រាស់ឲ្យបានយូរអង្វែង។

អត្ថបទទាក់ទង