រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

បវេសនកាលសម្រាប់ឆ្នាំសិក្សា២០២០-២០២១ ក្រោមទស្សនាទានថ្មី គឺ គន្លងជីវិតថ្មី ក្នុងវិស័យអប់រំ

  • 935
  • ដោយ vechet

ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី អមដំណើរដោយអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក បានអញ្ជើញជាអធិបតីភាព និងចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ ដែលប្រព្រឹត្តទៅនៅសាលាវិទ្យាល័យ ប៊ូ ថង អូរជុំ ស្រុកអូរជុំ។

ថ្វីត្បិតតែនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាទូទាំងសកល កំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នឹងមិនទាន់មានភាពច្បាស់លាស់ពាក់ព័ន្ធនឹងជំងឺនេះក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជាបានកំណត់បើកបវេសនកាលជាផ្លូវការសម្រាប់ឆ្នាំ២០២០-២០២១ ក្រោមទសនាទានថ្មី គឺ គន្លងជីវិតថ្មី ក្នុងវិស័យអប់រំ។

សម្រាប់ឆ្នាំសិក្សាថ្មីនេះ នៅទូទាំងខេត្តរតនគិរី មានសាលាសរុបចំនួន ៤២៧សាលា និងមានសិស្សសរុបចំនួន ៥៨.៨០៦នាក់ ត្រូវបានបើកដំណើរការរៀនឡើងវិញតាមរូបភាពថ្មី ជាមួយនឹងវិធានការណ៍សុវត្ថិភាពនានាដែលក្រសួងបានកំណត់។

អត្ថបទទាក់ទង