រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

វគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ (PRISM) និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយ និងទម្រង់ប្រមូលទិន្នន័យសម្រាប់ គ.គ.ម.ស និង គ.គ.ម.ឃ

  • 967
  • ដោយ vechet

លេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រោមកិច្ចសហការពីគណៈគម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP)បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ (PRISM) និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយ និងទម្រង់ប្រមូលទិន្នន័យសម្រាប់ គ.គ.ម.ស និង គ.គ.ម.ឃ។ ពិធីនេះបានប្រារព្ធធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី៣ និងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តរតនគិរី។

លោក ម៉ូ សែតលុយ នាយករងរដ្ឋបាលសាលាខេត្ត បានចាត់ទុកការងារប្រមូល និងបញ្ចូលទិន្នន័យគ្រោះមហន្តរាយ បានក្លាយជាផ្នែកដ៏សំខាន់ចម្បងមួយមិនអាចខ្វះបាន ប្រើប្រាស់ជាសូចនាករវាស់វែងអំពីកម្រិតភាពញឹកញាប់នៃមុខសញ្ញាគ្រោះថ្នាក់កើតឡើង ក្នុងរយៈពេលកន្លងមក និងពេលអនាគត ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដែលប្រឈមនឹងគ្រោះថ្នាក់ បានប៉ះពាល់ដល់ទ្រព្យសម្បត្តិ សត្វពាហនៈ ជីវិតមនុស្ស សេដ្ឋកិច្ច សង្គម ហេដ្ឋារចនាសម្ព័ន្ធ  និងបរិស្ថានជាដើម និងក្លាយជាសូចនាករចាំបាច់សម្រាប់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក ត្រូវរៀបចំកសាងផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះអាសន្ន ទឹកជំនន់-រាំងស្ងួត ឱ្យបានទាន់ពេលវេលា ពិសេសការស្តារ និងជួសជុលឡើងវិញរាល់ការខូចខាត ក្រោយពេលមានគ្រោះមហន្តរាយ។ វគ្គបណ្តុះបណ្តាលនេះមានគោលដៅ​ ពង្រឹងសមត្ថភាពមន្ត្រីបង្គោលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងការប្រើប្រាស់ និងបញ្ចូលទិន្នន័យគ្រោះមហន្ត​រាយនានា ជួយលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍។

អត្ថបទទាក់ទង