រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានផ្តល់អង្ករ ១តោន និងម៉ាស់ ១កេះធំ ដល់មន្ត្រីឧទ្យានុរក្សកំពុងបំពេញបេសកកម្មការងារនៅក្នុងខេត្ត

  • 882
  • ដោយ vechet

ព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានផ្តល់អង្ករចំនួន ១តោន និងម៉ាស់ ១កេះធំ មន្ទីរបរិស្ថានខេត្តរតនគិរី សម្រាប់ផ្តល់ជូនដល់មន្ត្រីឧទ្យានុរក្សដែលកំពុងបំពេញការងារនៅក្នុងដែនសមត្ថកិច្ចរដ្ឋបាលខេត្ត។

តាមការបញ្ជាក់ពីលោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្ត ឱ្យដឹងថា បច្ចុប្បន្នកម្លាំងឧទ្យានុរក្សមានប្រមាណជិត ១០០នាក់ កំពុងបំពេញបេសកកម្មការងារទប់ស្កាត់ និងអភិរក្សធនធានធម្មជាតិ តាមតំបន់ឧទ្យានជាតិ តំបន់ការពារធម្មជាតិនានានៅក្នុងដែនសមត្ថកិច្ចរដ្ឋបាលខេត្ត។ មិនតែប៉ុណ្នោះមន្ត្រីឧទ្យានុរក្សបានចូលរួមបំពេញបេសកកម្មការងារទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងខេត្តសំដៅរក្សាបាននូវសុវត្ថិភាព និងសុខមាលភាពជូនប្រជាពលរដ្ឋ។

ឯកឧត្តម អភិបាលខេត្ត ថ្លែងនូវការកោតសរសើរចំពោះការអនុវត្តនូវតួនាទី ភារកិច្ចរបស់មន្ត្រីឧទ្យានុរក្សកន្លងមក ហើយជំនួយទាំងនេះគឺជាការចូលរួមចំណែកដោះស្រាយជីវភាពរបស់បងប្អូនកងកម្លាំងដែលកំពុងបំពេញការងារប្រចាំថ្ងៃ។ ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ថា នៅពេលបន្តបន្ទាប់ទៀត នឹងរៀបចំជំនួយផ្សេងៗទៀតតាមលទ្ធភាព ដើម្បីផ្តល់ជូនកងកម្លាំងគ្រប់ប្រភេទដែលបច្ចុប្បន្នមានភាពមមាញឹកបំពេញការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ​ជាពិសេសការងារទប់ស្កាត់ជំងឺកូវីដ-១៩។

អត្ថបទទាក់ទង