”ចូលរួមគាំទសុខុមាលភាពមនុស្សចាស់ គឺជាកត្តាដ៏សំខាន់ក្នុងការអនុវត្តប្រព័ន្ធគាំពារសុខុមាលភាពមនុស្សគ្រប់វ័យក្នុងសង្គម ជាតិនៅកម្ពុជា"នេះជាប្រធានបទ ដែលបានលើកឡើងក្នុងពិធីអបអរសាទរទិវាមនុស្សចាស់អន្តរជាតិ និងមនុស្សចាស់កម្ពុជា ០១តុលា ឆ្នាំ២០២១ ដែលមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសប្បទា ខេត្តរតនគិរី បានប្រារព្ធធ្វើឡើងនៅសាលមហោស្រពសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម យឹម ផែន អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿនអភិបាលខេត្តរតនគិរី។ថ្លែងទៅកាន់លោកតា លោកយាយ និងអ៊ុ ពូមីង ប្រមាណជាង២០០នាក់ ដែលបានចូលរួមក្នុងទិវាដ៏មានអត្ថន័យនេះឯកឧត្តម យឹម ផែន អភិបាលរងខេត្តរតនគិរី បានចាត់ទុកទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ គឺជាទិវាមួយសម្រាប់រំលឹកគុណមនុស្សចាស់ នៅទូទាំងសកលលោក និងសម្រាប់លើកកម្ពស់ មនសិការទទួលខុសត្រូវរបស់យើងចំពោះមនុស្សចាស់ ក្នុងការចូលរួមកសាងសង្គមជាតិមួយដែលមានការ យកចិត្តទុកដាក់ខ្ពស់ដល់សុខុមាលភាពរបស់ប្រជាជនគ្រប់វ័យ ពិសេសមនុស្សវ័យចាស់ ។ឯកឧត្តមអភិបាលរងខេត្តបន្តថាមនុស្សចាស់ គឺជាធនធានដ៏មានសារៈសំខាន់បំផុត លោកបានផ្តល់នូវចំណេះដឹង និងផ្ទេរនូវបទពិសោធន៍ ដ៏ច្រើនលើសលប់ សំរាប់មនុស្សជំនាន់ក្រោយៗ មនុស្សចាស់បានធ្វើពលីកម្ម គ្រប់បែបយ៉ាងដើម្បីថែរក្សាទុកនូវ សមិទ្ធផលជាតិ និងស្នាដៃជាប្រវត្តិសាស្ត្រសំរាប់មនុស្សជាតិ ។ចំណុចទាំងអស់នោះ យើងអាចមើលឃើញថាមរតកទាំងអស់នេះ មិនអាចកាត់ផ្តាច់បាននូវគុណូបការៈប្រកបដោយគតិបណ្ឌិត ការអប់រំប្រៀនប្រដៅ និងស្នាដៃនៃបុព្វបុរស និងមនុស្សចាស់របស់យើងបានឡើយ។ ជាងនេះទៅទៀតព្រឹទ្ធឱវាទ និងដំបូន្មានចាស់ទុំ គឺជាផ្នែកមួយនៃមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការអប់រំសីលធម៌ និងចរិយាធម៌របស់សង្គមជាតិកម្ពុជាយើង។ ទាំងអស់នេះគឺជាគុណបំណាច់យ៉ាងវិសេសវិសាលបំផុត របស់មនុស្សចាស់គ្រប់រូប គ្រប់ជំនាន់ ដែលមាន តំលៃមិនអាចកាត់ថ្លៃបាន ។ឯកឧត្តម យឹម ផែនបានធ្វើការអំពាវនាវចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយស ព្រមទាំងអស់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត មន្ដ្រីរាជការ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ ពាណិជ្ជករ និងប្រជាពលរដ្ឋគ្រប់រូប មេត្តាបន្តជួយឧបត្ថម្ភ គាំទ្រ និងចូលរួមវិភាគទានទាំងកំលាំងកាយ កំលាំងចិត្ត និងធនធានសំភារៈ ជួយដល់ជនចាស់ជរាជួបការលំបាក ក្នុងខេត្តរតនគិរីដើម្បីជាការតបស្នងសងគុណផង និងជួយអោយពួកគាត់ មានភាពកក់ក្ដៅក្នុងចិត្តមិនមានភាពឯកកោ។នៅក្នុងឱកាសនេះឯកឧត្តម យឹម ផែន និងគណៈអធិបតី បានអញ្ជើញចែកអំណោយជូនលោកយាយលោកតា ដែលបានចូលរួមក្នុងម្នាក់ៗ ទទួលបានមី១កេស ឃីត១កញ្ចប់ អាវយឺត១ និងថវិកា៣មុឺនរៀលផងដែរ៕
”ចូលរួមគាំទសុខុមាលភាពមនុស្សចាស់ គឺជាកត្តាដ៏សំខាន់ក្នុងការអនុវត្តប្រព័ន្ធគាំពារសុខុមាលភាពមនុស្សគ្រប់វ័យក្នុងសង្គម ជាតិនៅកម្ពុជា”
- 164
- ដោយ sengkim
អត្ថបទទាក់ទង
-
VIPRE Antivirus Assessment
- 164
- ដោយ vechet
-
The very best Free Antivirus Programs
- 164
- ដោយ vechet
-
Data Room Platform Pros and Cons
- 164
- ដោយ vechet
-
Top rated Antivirus Courses in the United States
- 164
- ដោយ vechet
-
Tips on how to Implement a Secure Computer software Review
- 164
- ដោយ vechet
-
Protect File Sharing Just for Law Firms
- 164
- ដោយ vechet
-
Just what Virtual Data Room?
- 164
- ដោយ vechet
-
The Best Free Malware Software With respect to Windows
- 164
- ដោយ vechet
-
Major Antivirus Software For Newcomers
- 164
- ដោយ vechet
-
Advantages of a Research Virtual Info Room
- 164
- ដោយ vechet