រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

ក្រុមប្រឹក្សាខេត្តរតនគិរី បើកកិច្ចប្រជុំសាមញ្ញលើកទី ៣៧ អាណត្តិទី ៣ លើរបៀបវារៈ ចំនួន ៧

  • 245
  • ដោយ vechet

អត្ថបទ រូបភាព៖ មន្ទីរព័ត៌មានខេត្តរតនគិរី

នាព្រឹកថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០២២ ក្រុមប្រឹក្សាខេត្តរតនគិរី បានបើកកិច្ចប្រជុំ សាមញ្ញលើកទី ៣៧ អាណត្តិទី ៣ ក្រោមអធិបតីភាពឯកឧត្តម ណាប់ ប៊ុនហេង ប្រធាន ក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ដើម្បីពិនិត្យ ពិភាក្សា កែ លម្អរបាយការណ៍ប្រចាំខែ ពិនិត្យលទ្ធផល ការងារដែលបានអនុវត្តន៍កន្លងមកដែលមាន របៀបវារៈ នៃកិច្ចប្រជុំដូចខាងក្រោម៖
១- បើកកិច្ចប្រជុំ
២- ពិនិត្យកូរ៉ុម
៣- ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី៣៦ របស់ក្រុមប្រឹក្សាខេត្ត ។
៤- ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ប្រចាំខែមិថុនា ឆ្នាំ២០២២ និងលើកទិសដៅការងារ ប្រចាំខែកក្កដា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត ។
៥- ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងប្រតិទិន សម្រាប់កិច្ចប្រជុំសាមញ្ញរយៈពេល១២ខែ របស់ក្រុមប្រឹក្សាខេត្តរតនគិរី ឆ្នាំទី៤ អាណត្តិទី៣
៦- ផ្សេងៗ
៧- បូកសរុបលទ្ធផល និងបិទអង្គប្រជុំ

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តបានសំណូមពរដល់ការិយាល័យលេខាធិការក្រុមប្រឹក្សាខេត្តធ្វើយ៉ាង ណាឲ្យមានភាពសុក្រិត និងមានអត្ថន័យខ្លឹមសារដូចជាអក្ខរាវិរុទ្ធត្រឹមត្រូវ ប្រសិនបើមិនច្បាស់ត្រង់ចំណុចណាពាក់ព័ន្ធនឹងអង្គភាពណាមួយសូមជូនដំណឹងដល់អង្គភាពនោះ ដើម្បីជួយបំភ្លឺឲ្យបាន ច្បាស់លាស់ ។ ឯកឧត្តមបានសំណូមពរដល់សមាជិកក្រុមប្រឹក្សាខេត្តមេត្តាជួយជំរុញការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ឲ្យបានរីកចម្រើនជាងនេះបន្តទៀត ។

ឯកឧត្តមក៏បានថ្លែងការកោតសរសើរ ការអនុវត្តវិន័យ និងការលើកកម្ពស់អនាម័យតាមបណ្ដាក្រុង ស្រុក គ្រប់ស្ថាប័នទាំងអស់ និងតាមបណ្ដោដងផ្លូវមានភាពល្អប្រសើរ ទោះបីកន្លងមកនេះស្ថិតក្នុងបរិបទកូវីដ-១៩ ក៏ពិតមែន ចំពោះការចាក់វ៉ាក់សាំងដូសជំរុញត្រូវតែមានការជំរុញបន្តទៀតដើម្បីឲ្យស្ថានភាពការរីករាលដាល ជំងឺនេះមានការថយចុះ ។

អត្ថបទទាក់ទង