រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញលើកទី ៣៩ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តរតនគិរី

  • 179
  • ដោយ sengkim

នាព្រឹកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២២ ក្រុមប្រឹក្សាខេត្តរតនគិរី បានបើកកិច្ចប្រជុំ សាមញ្ញលើកទី ៣៩ អាណត្តិទី ៣ ក្រោមអធិបតីភាពឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ នាយក នាយករងរដ្ឋបាលសាលាខេត្ត និងមន្រ្តីពាក់ពន្ធ ដើម្បីពិនិត្យ ពិភាក្សា កែលម្អរបាយការណ៍ប្រចាំខែ ពិនិត្យលទ្ធផលការងារដែលបានអនុវត្តន៍កន្លងមក។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្ត ឧត្តមបានសំណូមពរដល់ការិយាល័យលេខាធិការក្រុមប្រឹក្សាខេត្តធ្វើយ៉ាង ណាឲ្យមានភាពសុក្រិត និងមានអត្ថន័យខ្លឹមសារដូចជាអក្ខរាវិរុទ្ធត្រឹមត្រូវ ប្រសិនបើមិន ច្បាស់ត្រង់ចំណុចណាពាក់ព័ន្ធនឹងអង្គភាពណាមួយសូមជូនដំណឹងដល់អង្គភាពនោះ ដើម្បីជួយបំភ្លឺឲ្យបាន ច្បាស់លាស់ ។ ឯកឧត្តមបានសំណូមពរដល់សមាជិកក្រុមប្រឹក្សាខេត្តមេត្តាជួយជំរុញការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ឲ្យបានរីកចម្រើនជាងនេះបន្តទៀត ។

ឯកឧត្តមក៏បានថ្លែងការកោតសរសើ ការអនុវត្តវិន័យ និងការលើកកម្ពស់អនាម័យតាមបណ្ដាក្រុង ស្រុក គ្រប់ស្ថាប័នទាំងអស់ និងតាមបណ្ដោដងផ្លូវមានភាពល្អប្រសើរ ទោះបីកន្លងមកនេះស្ថិតក្នុងបរិបទកូវីដ-១៩ ក៏ពិតមែន ចំពោះការចាក់វ៉ាក់សាំងដូសជំរុញត្រូវតែមានការជំរុញបន្តទៀតដើម្បីឲ្យស្ថានភាពការរីករាលដាល ជំងឺនះមានការថយចុះ ។
ឯកឧត្តម ណាប់ ប៊ុនហេង មានមតិបូកសរុបលទ្ធផលកិច្ចប្រជុំ ដោយមានប្រសាសន៍ថា៖ តាមរយៈការចូលរួមធ្វើការពិនិត្យ ពិភាក្សា ឆ្លុះបញ្ចាំងមតិយោបល់ល្អៗ ប្រកបដោយ ក្រម សីលធម៌វិជ្ជាជីវៈ ពីសំណាក់ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់បានញ៉ាំងឲ្យដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី៣៩របស់ ក្រុមប្រឹក្សាខេត្ត ប្រព្រឹត្តទៅតាមលំដាប់លំដោយ និងទទួលបានពទ្ធផលតាមការគ្រោងទុក។
សូមបញ្ជាក់ថា កិច្ចប្រជុំមានរបៀបវារៈមួយចំនួនរួមមាន៖
១- បើកកិច្ចប្រជុំ
២- ពិនិត្យកូរ៉ុម
៣- ពិនិត្យពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សាខេត្ត
៤- ពិនិត្យពិភាក្សា និងអនុម័ត សេចក្ដីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្ត ប្រចាំខែសីហា និងលើកទិសដៅការងារ ប្រចាំខែកញ្ញា ឆ្នាំ ២០២២
៦- ផ្សេងៗ
៧- បូកសរុប និងបិទអង្គប្រជុំ ៕

អត្ថបទទាក់ទង