រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរមុខងារសាធារណៈខេត្តរតនគិរី,លោក មាស ហាក់រស្មី ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរថ្មី ជំនួសលោក វ៉ាន់ សោភា ដែលទទួលភារកិច្ចថ្មី

  • 217
  • ដោយ sengkim

លោក មាស ហាក់រស្មី ត្រូវបានប្រកាសចូល កាន់តំណែងជាប្រធានមន្ទីរមុខងារសាធារណៈខេត្តរតនគិរី ជំនួសលោក វ៉ាន់ សោភា ដែលទទួលភារកិច្ចថ្មី ។ពិធីប្រកាសចូលកាន់តំណែងនេះប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំអគារAសាលាខេត្តរតនគិរីក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម ព្រុំ សុខា និងអភិបាលខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តរតនគិរីជម្រុញអោយប្រធានមន្ទីរមុខងារសាធារណៈ ដែលទើបនឹងឡើងកាន់តំណែងត្រូវខិតខំបំពេញការងារប្រកបដោយវិជ្ជាជីវៈ ខិតខំឲ្យអស់ពីសមត្ថភាពក្នុងស្មារតីទទួលខុសត្រូវ ចំពោះថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្តលើវិស័យរបស់ខ្លួន។ជាពិសេសត្រូវខិតខំយកចិត្តទុកដាក់លើមន្ត្រីក្រោមឱវាទរបស់ខ្លួនដែលជាកត្តាសំខាន់ក្នុងការអនុវត្តតួនាទីភារកិច្ចឲ្យទទួលបានលទ្ធផលល្អប្រសើរ និងមានការបែងចែកភារកិច្ចដល់មន្ត្រីរបស់ខ្លួននិងត្រូវមានផែនការច្បាស់លាស់មានរបបប្រជុំមានរបបរាយការណ៍ និងសុំយោបល់ថ្នាក់ដឹកនាំ នៅពេលមានបញ្ហាដែលត្រូវនាំគ្នាដោះស្រាយដើម្បីបន្តនិរន្តរភាពការងារ នឹងត្រូវរក្សាសាមគ្គីឯកភាពផ្ទៃក្នុងឲ្យបានល្អ ត្រូវមានរបៀបរបបបំពេញការងារឲ្យបានត្រឹមត្រូវ តាមនីតិវិធី និងសេចក្តីណែនាំផ្សេងៗក្នុង
ការការពារផលប្រយោជន៍មន្ត្រីរាជការស៊ីវិល ដោយផ្អែកលើច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ឬលិខិតបទដ្ឋានគតិយុទ្ធជាធរមាន។

មានប្រសាសន៍សំណេះសំណាលឱកាសនោះដែរ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានផ្ដាំផ្ញើឲ្យលោកប្រធានមន្ទីរ ដែលទើបនឹងឡើងកាន់តំណែង សូមធ្វើការសហការអោយបានល្អជាមួយនឹងថ្នាក់ដឹកនាំខេត្តក៏ដូចជាបណ្ដាលអង្គភាព មន្ទីរជុំវិញខេត្តនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដើម្បីសម្រេចលទ្ធផលល្អក្នុងភារកិច្ចរបស់ខ្លួន។ទទ្ទឹមនោះត្រូវបន្តដឹកនាំនិង ខិតខំអនុវត្តតួនាទី និង ភារកិច្ចរបស់ខ្លួនឱ្យសកម្មសំដៅសម្រេចបាន នូវជោគជ័យធំៗ បន្ថែមទៀតតាមទិសដៅនិង បេសកកម្មរបស់ក្រសួង មុខងារសាធារណៈជាពិសេសត្រូវ ធ្វើជាសេនាធិការឱ្យ
បានរឹងមាំជូនរដ្ឋបាលខេត្តលើវិស័យមុខងារសាធារណៈ និង កិច្ចការកំណែទម្រង់រដ្ឋបាល សាធារណៈ ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា មន្ត្រីរាជការ ទាំងអស់ត្រូវ យកចិត្តទុកដាក់អនុវត្តឲ្យបាន ខ្ជាប់ខ្ជួននូវតួនាទី ភារកិច្ចរបស់មន្ទីរ មុខងារសាធារណៈដើម្បី ធ្វើជាសេនាធិការយ៉ាង សកម្ម ជូនដល់ រដ្ឋបាលខេត្តលើវិស័យ មុខងារសាធារណៈ និង កំណែទម្រង់រដ្ឋបាល សាធារណៈសំដៅ ដល់ការកសាងរដ្ឋបាល សាធារណៈឱ្យ កាន់តែមានភាពឆ្លើយតប ប្រសិទ្ធភាពនិងជំនឿទុកចិត្តព្រមជាមួយការលើកកម្ពស់វប្បធម៌ សេវាសាធារណៈ ឆន្ទៈម្ចាស់ការភក្ដីភាព និងមនសិការ វិជ្ជាជីវៈ របស់ មន្ត្រីរាជការ ។

ក្នុងឱកាសនោះ ដែរឯកឧត្តមរដ្ឋមន្ត្រី បានថ្លែង នូវការកោតសរសើរ ចំពោះស្នាដៃទាំងឡាយ ដែលលោក វ៉ាន់សោភា អតីតប្រធានមន្ទីរ មុខងារសាធារណៈ ខេត្តរួមជាមួយមន្ត្រីរាជកា រនៃមន្ទីរ មុខងារសាធារណៈ ខេត្តរតនគិរីសម្រេច នាពេលកន្លងមកបានធ្វើឲ្យអង្គភាព មានការរីកចម្រើននិងសម្រេចបានសមិទ្ធផល ជាបន្តបន្ទាប់ផងដែរ៕

អត្ថបទទាក់ទង