រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ផ្សព្វផ្សាយណែនាំ និងជម្រុញការធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋនៅទូទាំង ខេត្តរតនគិរី

  • 197
  • ដោយ sengkim

ការផ្សព្វផ្សាយណែនាំនិងជម្រុញខាងលើនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តរតនគិរីនាព្រឹកថ្ងៃទី១៦ខែ
មករា ឆ្នាំ២០២៣ក្រោមអធិបតីភាព ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការតំណាង ឯកឧត្តម ជា សុផារ៉ាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង
សំណង់និងឯកឧត្តម វ៉ាន់ សោភាអភិបាលរងខេត្តរតនគិរី។nfl san francisco 49ers cheap jordan green bay packers best adidas shoes nike air jordan 1 womens wigs store adidas shoes for men lace front wig human hair custom jerseys soccer nike air max 97 black custom baseball jerseys cheapest jordan 4 custom team jerseys nike air max 270 womens diy sex toys for men

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម វ៉ាន់ សោភា បានលើកឡើងថា កន្លងមកការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្នុងខេត្តរតនគិរី នៅមិនទាន់បានរៀបចំបានគ្រប់ជ្រុងជ្រោយ នៅឡើយ ដោយ
សារតែមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មួយចំនួន នៅមិនទាន់បានអនុវត្តឲ្យបានពេញលេញក្នុងការធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឬតារាងកើនឡើងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំឲ្យបានទាន់ពេលវេលាដែលកំណត់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល។ដោយឡែកការចុះបញ្ជីអចលនទ្រព្យនិងការស្នើសុំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក៏នៅមានការយឺតយ៉ាវ និងខ្វះចន្លោះជាច្រើន ដោយសារតែអចលនទ្រព្យមួយចំនួន ស្ថិតក្នុងជំលោះ ឬមានការជាប់ពាក់ព័ន្ធជាមួយប្រជាពលរដ្ឋបំពានកាន់កាប់ជាដើម។

ឯកឧត្តមអភិបាលរងខេត្តបន្តថា ក្រោយពីមានការប្រជុំជម្រុញការធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ក្នុងឆ្នាំ២០២២គឺមានមន្ទីរអង្គភាពនិងរដ្ឋបាលថ្នាក់ក្រោមជាតិតែ៣៤ប៉ុណ្ណោះបានធ្វើតារាងកើនឡើងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ
២០២១ បានរួចរាល់។រីឯការចុះបញ្ជីអចលន ទ្រព្យក្នុងខេត្តរតនគិរឺ មានសរុបចំនួន ៥៩២ ទីតាំង មានប័ណ្ណកម្មសិទ្ធិចំនួន១៤៨ ទីតាំង ស្មើនឹង ២៥% និង ដីដែលគ្មានប័ណ្ណកម្មសិទ្ធិ មានចំនួន ៤៤៤ ទីតាំង ស្មើនឹង ៧៥%។

ថ្លែងក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការតំណាង ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់បានណែនាំដល់អាជ្ញាធរ ក្រុង-ស្រុក ឃុំ-សង្កាត់ និងបណ្ដាមន្ទីរ អង្គភាពទាំងអស់ក្នុងខេត្តរតនគិរីត្រូវកំណត់ទំហ៊ំក្បាលដីនិងចំនួនក្បាលដីរបស់ខ្លួនឱ្យបានច្បាស់លាស់ បន្ថែមពីនោះ ត្រូវកំណត់ព្រំដី ជាមួយដីជិតខាងឱ្យបានច្បាស់លាស់ ដើម្បីសម្រួលដល់ក្រុម ការងារ ងាយស្រួលក្នុងការវាស់វែង ព្រមទាំងបញ្ជាក់ពីប្រវត្តិដីឱ្យបានជាក់លាក់ និងត្រូវបញ្ជាក់ តំណាងក្នុងការគ្រប់គ្រង សំដៅងាយស្រួល ក្នុងការចុះបញ្ជីដីធ្លីរដ្ឋឲ្យមានប្រសិទ្ធិភាពខ្ពស់ ។ ទន្ទឹមនោះឯកឧត្តមក៏បានជំរុញដល់ក្រុមការងារចុះបញ្ជីដីរដ្ឋ ត្រូវខិតខំបំពេញភារកិច្ចឱ្យ បានល្អត្រឹមត្រូវ និងឆាប់រហ័សស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល៕

អត្ថបទទាក់ទង