នៅព្រឹកថ្ងៃចន្ទ ១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២៣ឯកឧត្តម ញ៉ែម
សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងលោក
ជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការពុទ្ធបរិស័ទ បានអញ្ជើញចូលរួមរាប់បាត្រព្រះសង្ឃចំនួន៩៣អង្គ ជាកិច្ចឆ្លង
នៃពិធីបុណ្យមាឃបូជា។ កម្មវិធីរាប់បាត្របាននិមន្តព្រះសង្ឃគោចរបិណ្ឌបាត្រពីចំណុច វត្តឥសាន្តរតនារាម ឆ្ពោះមករង្វង់មូលនាគព័ន្ធបន្តទៅជុំវិញផ្សារក្រុងបានលុងរួចនិមន្តគោចរ
បិណ្ឌបាត្រឆ្ពោះទៅទីអារាមវត្តឥសាន្តរតនារាមវិញជាកិច្ច
ឆ្លងបញ្ចប់ពិធីបុណ្យមាឃបូជានៅវេលានោះដោយបរិបូរណ៍។
សូមបញ្ជាក់ផងដែរថា នៅរាត្រីថ្ងៃ១៥កើត ពេញបូណ៌មីខែមាឃ ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ ត្រូវ នឹងថ្ងៃទី៥
ខែកុម្ភៈ ឆ្នាំ ២០២៣ ឯកឧត្តម ញ៉ែម សំអឿន និងលោក
ជំទាវបានអញ្ជើញអធិបតីក្នុងពិធីបុណ្យមាឃបូជាដែល
រៀបចំធ្វើឡើងយ៉ាងអធិកអធមនៅបរិវេណវត្តឥសាន្ត
រតនារាមស្ថិតនៅ សង្កាត់បឹងកន្សែង ក្រុងបានលុង ដើម្បី រំឭក ដល់ ថ្ងៃព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូ ចំពោះហេតុ ២ យ៉ាង គឺទ្រង់ដាក់ ព្រះជន្មាយុសង្ខារ និងទ្រង់ធ្វើ ចតុរង្គ មហាសន្និបាត នៃព្រះអរហន្ត ទាំង១២៥០អង្គ ។
ពិធីបុណ្យ មាឃបូជា គឺជាបុណ្យមួយក្នុងបណ្តាបុណ្យធំៗ ទាំងឡាយក្នុងព្រះពុទ្ធសាសនាដែលប្រទេសកាន់ព្រះពុទ្ធសាសនា លើពិភពលោកតែងតែប្រារព្ធធ្វើពុំដែលខាន ។ ចំពោះពុទ្ធសាសនិកជនខ្មែរយើង ក៏តែងតែប្រារព្ធ បុណ្យ
មាឃបូជា នៅគ្រប់វត្តអារាមទូទាំងប្រទេសជារៀងរាល់ឆ្នាំ ទៅតាមទំនៀមទម្លាប់នៃព្រះពុទ្ធសាសនា និងស្របតាម រដ្ឋ
ធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានចែងថា ព្រះពុទ្ធ
សាសនា ជាសាសនារបស់រដ្ឋ ៕