រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

កិច្ចប្រជុំស្តីពីការផ្សព្វផ្សាយផែនការប្រតិបត្តិប្រចាំឆ្នាំ ២០២៣របស់គណៈកម្មាធិការបណ្តុះបណ្តាលខេត្តរតនគិរី

  • 22
  • ដោយ sengkim

កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តរតនគិរីនាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ក្រោមអធិបតីភាព
ឯកឧត្តម ឌុច ចាន់តូ អភិបាលរងខេត្ត។

លោក សែម ប៉ាត ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរីបានលើឡើងថា កិច្ចប្រជុំនាថ្ងៃនេះមានគោល
បំណងផ្សព្វផ្សាយអំពីផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៣ របស់ គណៈកម្មាធិការបណ្តុះបណ្តាលខេត្ត,ពិនិត្យ និងកែសម្រួលសមាសភាពគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត,ពិនិត្យ និងកែសម្រួលសមាសភាពលេខាធិការគណៈកម្មការបណ្តុះ
បណ្តាលខេត្ត,បង្ហាញរបាយកាណ៏វឌ្ឍន៍ភាពឆ្នាំ២០២២,
បង្ហាញពីស្ថានភាពនៃការអភិវឌ្ឍន៍ខេត្តរតនគិរី។ លោកបានបន្តថា កម្មវិធីអភិវឌ្ឍន៍ជំនាញដំណាក់កាលទី១ សម្រេចបានដោយជោគជ័យ ដោយបានគាំទ្រឱ្យមានឱកាសរកប្រាក់ ចំណូល និងឱកាសការងារដល់បុរស និងស្ត្រីដែលងាយរងគ្រោះ និងជនជាតិដើមភាគតិច ហើយបានរួមចំណែកលើក កម្ពស់ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយមានការសម្របសម្រួលល្អប្រកបដោយគុណភាព ភាពពាក់ ព័ន្ធ និងបរិយាប័ន្ន។ ថ្មីៗនេះក្រសួងការងារ និងបណ្តុះ
បណ្តាល វិជ្ជាជីវៈបានប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអភិវឌ្ឍន៍ជំនាញដំណាក់កាលទី២ ក្នុងគោលបំណងចម្បងៗ ទី១ ប្រព័ន្ធអប់រំ បណ្ដុះបណ្តាលបច្ចេកទេស និងវិជា្ជជីវៈ
(TVET) នៅកម្ពុជា នឹងត្រូវបានគាំទ្រឱ្យកាន់តែមាន
ប្រសិទ្ធភាពនៅក្នុងខេត្ត គោលដៅទាំងប្រាំ (ក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងមណ្ឌលគិរី)។

ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកឧត្តម ឌុច ចាន់តូអភិបាលរងខេត្តមានជំនឿជឿជាក់ តាមរយៈកិច្ចប្រជុំនេះគណៈកម្មាធិការបណ្តុះបណ្ដាលខេត្តនឹងបានទទួលចំណេះដឹងចំណេះធ្វើដែលមានយន្តការនៃប្រព័ន្ធការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិង វិជ្ជាជីវៈរឹងមាំរបស់ថ្នាក់ខេត្តរតនគិរីឲ្យមានកំណើនយុវជន សិស្ស និស្សិតចុះឈ្មោះចូលរៀននិងរៀនជំនាញកើនឡើងជារៀងរាល់ឆ្នាំតាមរយៈការបង្កើតពង្រឹងនិងពង្រីកបណ្ដាញអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ។

ឯកឧត្តម អភិបាលរងខេត្តបន្តថា គោលដៅ លើកកម្ពស់គណៈកម្មាធិការបណ្តុះបណ្តាលខេត្តរតនគិរីគឺ ជម្រុញលើកទឹកចិត្ត គណៈកម្មាធិការបណ្តុះបណ្តាលខេត្ត ឱ្យកាន់តែចូលរួមត្រួតពិនិត្យ វាយតម្លៃ លើគុណភាពការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ឆ្លើយតបនឹងតម្រូវ ការទីផ្សារពលកម្មថ្នាក់ខេត្ត តាមរយៈពង្រឹងភាពជាដៃគូជាមួយវិស័យឯកជននិងយុទ្ធសាស្ត្រថ្នាក់ដឹកនាំ។ជួយកសាងភាពរឹងមាំ និងមានមូលដ្ឋានជាយុទ្ធសាស្ត្រ ដើម្បីពង្រឹងគុណភាពរបាយការណ៍ជូនថ្នាក់ជាតិ និងចែករំលែកលទ្ធផលការងារទៅដៃគូរអភិវឌ្ឍន៍ និងវិស័យឯកជនក្នុងខេត្ត។ជួយពង្រឹងសមត្ថភាពមូលដ្ឋាន សមត្ថភាពស្នួល និងបុគ្គលិកលក្ខណៈរបស់គណៈកម្មាធិការបណ្តុះបណ្តាលខេត្ត របស់ថ្នាក់ដឹកនាំ និងលេខាធិការដ្ឋាន លើការគ្រប់គ្រង វិស័យ ធីវ៉េតTVET បន្ថែម៕

អត្ថបទទាក់ទង