លោក សាន ផារ៉ន ប្រធានអង្គភាពសវនកម្មផ្ទៃក្នុង នៃមូលនិធិជាតិជំនួយសង្គម បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ របស់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សម្រាប់ខេត្តរតនគិរី។
កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តរតនគិរីនាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ងិន ណែល អភិបាលខេត្តស្តីទីនិងមានការអញ្ជើញចូលរួមពីសំណាក់ តំណាងលោក ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងមន្រ្តីរាជការមកពីមន្ទីរសុខាភិបាលខេត្ត, ផែនការខេត្ត, អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងខេត្តតំណាងអង្គការ UNICEFសរុបប្រមាណជាង១០០នាក់។
លោក ហ៊ត ស៊ុនហោ ប្រធានមន្ទីរសង្គមកិច្ចខេត្ត បានថ្លែងថា ការរៀបចំកិច្ចប្រជុំនេះប្រកបដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូអភិវឌ្ឍ អង្គការយូនីសេហ្វ ដែលបានជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុក្នុងការរៀបចំវគ្គបណ្តុះបណ្តាលតាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ដែលបង្ហាញឱ្យឃើញច្បាស់ពីកិច្ចសហការប្រកបដោយភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងការគាំទ្រដល់រាជរដ្ឋាភិបាល ដើម្បីនិរន្តរភាពជាបរិយាប័ន្ន ពិសេសការកសាងនូវសមត្ថភាពរបស់មន្ត្រី។
លោកប្រធានលើកឡើងថាកិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលពីវឌ្ឍភាព បញ្ហា និងដំណោះស្រាយដើម្បីពង្រឹងការអនុវត្ត កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រងាយរងគ្រោះអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារទឹកជំនន់ និងរងសម្ពាធអតិផរណា កម្មវិធីកំណត់អត្តសញ្ញណកម្មពិការភាព និងគម្រោងគាំទ្រកម្មវិធីចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ដល់ក្រុមជនងាយរងគ្រោះក្នុងខេត្តរតនគិរី។
លោក សាន ផារ៉ន ប្រធានអង្គភាពសវនកម្មផ្ទៃក្នុង នៃមូលនិធិជាតិជំនួយសង្គមបានលើកឡើងថា មូលនិធិជាតិជំនួយសង្គមនាពេលបច្ចុប្បន្នបានគ្រប់គ្រង់ និងអនុវត្តនូវកម្មវិធីជំនួយសង្គមដូចជា កម្មវិធី ឧបត្ថម្ភសាច់ប្រាក់សម្រាប់ស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិង ងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលកម្មវិធីទាំងពីរនេះពិតជាទទួលបានការសាទរ និងវាយតម្ល ខ្ពស់ កម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ បានលើកកម្ពស់សុខុមាលភាព មាតា និងទារក បានរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារក្នុងគ្រួសារក្រីក្រ ចាប់តាំងកូនក្នុងផ្ទៃ រហូតដល់អាយុ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី និងផ្ដល់នូវកិច្ចគាំពារមួយយ៉ាងពិត ប្រាកដ ដើម្បីរក្សាលម្នឹងទាំងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ។
លោកបានបន្តថា កម្មវិធីឧបត្ថម្ភគ្រួសារក្រីក្រអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ កម្មវិធីនេះបានផ្ដល់អត្ថប្រយោជន៍ប្រជាជនក្រីក្រ ស្ត្រី មនុស្សវ័យចាស់ កុមារ ជនមានពិការភាព អ្នកផ្ទុកមេរោគអេសដ៍ បានបង្កើតប្រព័ន្ធគាំពារសង្គមមួយមានប្រសិទ្ឋភាព និងចេរភាពហិរញ្ញវត្ថុ ដើម្បីបំរើដល់គោលនយោបាយកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ ។
ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ងិន ណែល បានលើកឡើងថា ការងារសង្គមកិច្ច គឺជាវិជ្ជាជីវៈផ្អែកលើការអនុវត្ត និងវិន័យដែលជំរុញការផ្លាស់ប្ដូរ និងការអភិវឌ្ឍសង្គម ការរួមគ្នាក្នុងការងារសង្គម ការផ្ដល់សិទ្ធិអំណាច ការជួយមនុស្សតាមគោលការណ៍យុត្តិធម៌ និងការទទួលខុសត្រូវជាសមូហភាពនេះជាចំណុចស្នូលនៃការងារសង្គមកិច្ច។
ឯកឧត្តម ងិន ណែល បានបន្តថា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិទាំងមូលមានភាពសុខុដុមរមនា និងមានការអភិវឌ្ឍលើគ្រប់វិស័យ រយៈពេលជាង០៣ឆ្នាំកន្លងទៅ ទោះបីមានឧបសគ្គដែលបង្កឡើង ដោយសារជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ទូទាំងប្រទេសក៏ដោយ ប្រមុខរាជរដ្ឋាភិបាលដាក់ចេញយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំង និងទប់ស្កាត់មេរោគដ៏កាចសាហាវនេះឱ្យទទួលបានជោគជ័យធ្វើឱ្យប្រទេសកម្ពុជាមានប្រក្រតីភាពឡើងវិញ។ហើយទោះបីស្ថិតក្នុងស្ថានភាពកំពុងជួបការលំបាកនៃដំណាក់កាលឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្តី ក៏ប្រមុខរាជរដ្ឋាភិបាលនៅតែផ្តោតការយកចិត្តទុកដាក់ ពុះពារជំនះ និងដាក់ចេញនូវគោលយោបាយគាំពារដល់សុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋក្រីក្ររងគ្រោះ និងងាយរងគ្រោះជាក់ស្ដែងដូចជា៖ ការចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញជូនប្រជាពលរដ្ឋ ការឧបត្ថម្ភរបបគោលនយោបាយជូនជនមានពិការភាពក្រីក្រ តាមតាមសហគមន៍