រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញលើកទី៤៣ ប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ របស់គណៈកម្មាធិការពិគ្រោះប្រធានគណៈកម្មាធិការពិគ្រោះយោ បល់ស្ត្រីនិងកុមារ(គ.ក.ស.ក)

  • 20
  • ដោយ sengkim

នៅព្រឹកថ្ងៃចន្ទ ៨កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស
២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នៅសាលប្រជុំអគារBសាលាខេត្តរតនគិរី មានរៀបចំកិច្ចប្រជុំ គណៈកម្មា
ធិការពិគ្រោះប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រីនិងកុមារ(គ.ក.ស.ក)ក្រោមអធិបតីភាព លោកជំទាវ ចក់ មើល ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រីនិងកុមារ។

កិច្ចប្រជុំមានរបៀបវារៈដូចខាងក្រោម៖
-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ច
ប្រជុំ ប្រចាំខែមករា ឆ្នាំ២០២៣ ។
-ពិនិត្យពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍លទ្ធ
ផលការងារ ប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ របស់ គ.ក.ស.ក ខេត្ត និងអ្នកពាក់ព័ន្ធ ។

  • ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងសមាសភាពក្រុមការ
    ងារបច្ចេកទេស រៀបចំផែនការសកម្មភាពថ្នាក់ខេត្ត ស្ដីពីកិច្ចគាំពារ និងអភិវឌ្ឍកុមារតូច (០-៦)ឆ្នាំ ។
    -ពិនិត្យពិភាក្សាលើ របាយការណ៍ចំណាយ និងតារាងទី១៥,១៦,១៧ប្រចាំ ខែកុម្ភៈ ឆ្នាំ២០២៣ ៕

អត្ថបទទាក់ទង