រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

ខេត្តរតនគិរីប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ ក្រោមប្រធានបទ “ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល”

  • 20
  • ដោយ sengkim

ទិវាមានអត្ថន័យជាសកលនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលមហោស្រពរតនៈព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣
ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ។

បន្ទាប់ពីការអានប្រវត្តិទិវាអន្តរជាតិនារី៨មីនាពីសំណាក់លោកជំទាវ ញាន ទិត្យចិន្តា អភិបាលរងខេត្ត និងការអានព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី៨មីនាឆ្នាំ២០២៣ដោយលោកជំទាវ
ឃឹម សុខឃាង ញ៉ែម សំអឿន រួចមក
ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានមានប្រសាសន៍ដោយបានចាត់ទុកក្រោម
ប្រធានបទ«ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»ដែលជាការផ្តួចផ្ដើមឡើងដោយក្រសួងកិច្ចការនារី ពិតជាមានអត្ថន័យនិងសារៈសំខាន់ឆ្លើយទៅនឹងបរិការណ៍សេដ្ឋកិច្ចសកលនិងសង្គមទោះបីសកលលោក កំពុង
ប្រឈមនឹងការរីករាលដាលនៃ ជម្ងឺកូវីដ១៩ក៏ដោយ។ ប្រធានបទនេះ បានបង្ហាញអោយឃើញថាការចូលរួមរបស់ស្ត្រីក្នុងកិច្ចអភិវឌ្ឍមាននៅគ្រប់កម្រិតគ្រប់វិស័យ និងគ្រប់កាលៈទេសៈស្របតាមយុទ្ធសាស្ត្រចតុកោណ
ដំណាក់កាលទី៤ដែលស្ត្រីជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចនិង សង្គមជាតិ។

ក្នុងឱកាសនេះឯកឧត្តម អភិបាលខេត្តបាន សម្តែងការកោតសសើរចំពោះក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារី ខេត្ត ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សង្គមស៊ីវិល ដៃគូអភិវឌ្ឍអង្គការជាតិ និងអន្តរជាតិដែលបានអនុវត្តគោលនយោបាយ លើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចដល់ស្ត្រីយ៉ាងសកម្មសម្រេចបាននូវលទ្ធផលគួរជាទីពេញចិត្ត។ដូច្នេះយើងទាំងអស់គ្នាចូលរួមថែរក្សាសន្តិភាពដែលជាមូលដ្ឋានគ្រឹះឈានទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០។

ឯកឧត្តម ញ៉ែម សំអឿន បានបន្តថា បច្ចុប្បន្នរដ្ឋបាលខេត្តមានគណៈកម្មការពិគ្រោះ យោបល់កិច្ចការស្រ្តីនិងកុមារខេត្ត ក្រុង ស្រុក និង ឃុំសង្កាត់ ដែលជាសេនាធិការក្នុងការអនុវត្តលើផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តក៏មានក្រុមការងារជាពហុវិស័យឆ្លើយតបនឹងអំពើ ហិង្សាទាក់ទងនឹងយេនឌ័រ ក្នុងនោះក៏មានមន្ទីរកិច្ចការនារី ជាលេខាធិការដ្ឋានអចិន្ត្រៃយ៍ក្នុងការប្រឹក្សាយោបល់ និងជួយស្វែងរកសេវាផ្លូវច្បាប់ជូនស្ត្រី និងក្មេងស្រីរងគ្រោះ ។ តាមរយៈក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក្រុមមេធាវីស្ម័គ្រ ចិត្តសម្តេចតេជោហ៊ុនសែន បានចូលរួមយ៉ាងសកម្មក្នុងការផ្តល់សេវាផ្នែកច្បាប់ជូនស្ត្រីក្រីក្ររងគ្រោះ ដោយករណីហិង្សា ក្នុងគ្រួសារ និងករណីរំលោភសេពសន្ថវៈ។ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសទាំង១០ ដែលសម្រេចបានសូចនាករសំខាន់ៗទាក់ទងសុខភាព មាតា និងកុមារ រួមទាំងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺអេដស៍ និងមេរោគអេដស៍។

ក្នុងនាមជារដ្ឋបាលខេត្តឯកឧត្តមបានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋនិងក្រុមគ្រួសារសូមចូលរួមគាំទ្រគោលនយោបាយ សមភាព យេនឌ័រពិសេសប្រធានបទដែលក្រសួងកិច្ចការនារីបានលើកឡើងនាឆ្នាំនេះ ដើម្បីបង្កកាលានុវត្តភាពអោយស្រ្តីនិង ក្មេង ស្រី បានចូលរួមយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ក្នុងយុគសម័យឌីជីថល៕

អត្ថបទទាក់ទង