រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំសម្តែវនូងមោទនៈភាពចំពោះជោគជ័យក្នុងការអនុវត្តការងារអប់រំយុវជន និងកីឡាខេត្តរតនគិរី

  • 188
  • ដោយ sengkim

ថ្លែងក្នុងឱកាសបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២១-២០២២ និងលើកទិសដៅអនុវត្តឆ្នាំសិក្សា២០២២-២០២៣ របស់មន្ទីរអប់រំ យុវជននិងកីឡាខេត្តរតនគិរីដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារAសាលាខេត្តរតនគិរីនាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា បានថ្លែងនូវមោទនៈភាពjordan shoes sale nike air jordan low wigs online nike air max 90 sale sales on adidas shoes couples sex toy nike air jordan 6 retro unc sneakers wigs for women nike air max women wigs for sale Human Hair wigs custom jerseys football nike air jordan 4 oil green wigs online travis scott jordan 1ចំពោះជោគជ័យក្នុងការអនុវត្តការងារវិស័យអប់រំ យុវជន និងកីឡាខេត្តរតនគិរីស្របតាមកំណែទម្រង់សុីជម្រៅ របស់ក្រសួងអប់រំ យុវជននិងកីឡាលើគ្រប់ផ្នែកអប់រំ ចាប់តាំងពីមត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា។
ដែលក្នុងនោះអត្រាបោះបង់ការសិក្សា និង អត្រាត្រួតថ្នាក់មានការថយចុះជាបណ្ដើរៗគួរឱ្យកត់សម្គាល់ អត្រាឆ្លងភូមិសិក្សា និងអត្រាបញ្ចប់ការសិក្សា មានការកើនឡើងជាបន្តបន្ទាប់នេះបង្ហាញយើងឃើញថាលទ្ធផលការប្រឡងសញ្ញាបត្រមានអត្រាកើន ឡើង ហើយឆ្នាំនេះខេត្តរតនគិរីទទួលបានសិស្សជ័យលាភីនិទ្ទេស A សម័យប្រឡង០៥ ធ្នូ ២០២២ ចំនួន ០៤ រូប (ស្រី០២រូប នេះជាលទ្ធផលមួយល្អប្រសើរ ទោះបីសាលារៀនទើបតែមានស្រាកស្រានពីជំងឺកូវីដ-១៩ក៏ ដោយ។

ជាក់ស្តែងនៅមធ្យមសិក្សាបឋមភូមិជាប់រហូត
៩៥,៧៧% ស្រី៩៧,០៨% និងសិស្សមធ្យម សិក្សាទុតិយភូមិមានបេក្ខជនប្រឡងជាប់ចំនួន៧៣,៦០% ស្រី៨០,៨០% អត្រាសិស្សជាប់លើសថា្នក់ ជាតិ (២%) ។នេះជាលទ្ធផលមួយអាចទទួលយកបាន ក្នុងខណៈខេត្ត
រតនគិរីជាខេត្តដាច់ស្រយាល ដែល ពោពេញពហុវប្បធម៌ ប្រពៃណី ភាសា ពហុជនជាតិដើមភាគតិច មានស្ថានភាព និងលក្ខណៈស្មុគស្មាញ យ៉ាងណាក៏ដោយ ហើយការប្រឡងប្រជែងនេះ គឺស្មើមុខស្មើមាត់គ្នាដូចបណ្តាខេត្តទាំងអស់ ប្រការនេះធ្វើ ឱ្យយើងមានមោទនភាពយ៉ាងក្រៃលែងស្របនឹងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដែលបាន កំណត់ក្នុងនីតិកាលទី៦ នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ត្រង់ចតុកោណទី១ អំពីការអភិវឌ្ឍ ធនធានមនុស្ស ការអភិវឌ្ឍធនធានមនុស្ស គឺសំដៅលើការកសាងសមត្ថភាពតាមបែបវិទ្យាសាស្ត្របច្ចេកវិទ្យា ប្រកបដោយគុណភាពឱ្យស្របនឹងបរិបទនៃសតវត្សទី២១នេះ ដែលទាមទារឱ្យប្រជាពលរដ្ឋ គ្រប់រូបមានចំណេះដឹងខ្ពស់មានសមត្ថភាពជំនាញវិជ្ជាជីវៈច្បាស់លាស់ សុខភាពមាំមួន មានសីលធម៌រស់ នៅល្អ និងមនសិការក្នុងការងារ ដោយមានគំនិតច្នៃប្រឌិត មានទំនាក់ទំនងល្អក្នុងសង្គម។

ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា ការពិតណាស់ការអប់រំ ការកសាងធនធានមនុស្សត្រូវតែឆ្លងកាត់ ការបណ្តុះបណ្តាលតាមសាលា រៀនដែលមានលោកគ្រូ អ្នកគ្រូ លោកនាយក នាយិកា គ្រប់គ្រឹះស្ថានសិក្សា ជាអ្នកបង្ហាត់បង្រៀន ប៉ុន្តែក៏ ត្រូវមានកិច្ចសហការល្អពីមាតាបិតា អាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ និងមហាជនទូទៅក្នុងសង្គមគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ គ្រួសារដើរតួនាទីសំខាន់ក្នុងការពង្រឹងកោសិកាសង្គម និងកំណែទម្រង់ ទិសដៅសិស្សានុសិស្ស និស្សិត បញ្ញវ័ន្តឱ្យដើរតួសំខាន់តាមផ្លូវត្រូវនិងស្របច្បាប់ ពិសេស សូមមាតាបិតា អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទត្រូវចូលរួមសហការ ចលនាផ្សព្វផ្សាយឱ្យបានទូលំ ទូលាយជាប្រចាំក្នុងការប្រយុទ្ធប្រឆាំងអំពីអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារដោយ ណែនាំធ្វើតេស្តសរសេរជាពាក្យស្លោកបិទតាមបន្ទប់រៀន ដែលទាក់ទងទៅនឹងផលវិបាកនៃការប្រើប្រាស់ គ្រឿងញៀន ការជួញដូរ ការចែកចាយគ្រឿងញៀន រៀងរាល់មួយសប្ដាហ៍ម្តង ពិសេសសូមធ្វើការណែនាំ នៅពេលគោរពទង់ជាតិ។

ឯកឧត្តមបានស្នើឱ្យអង្គសន្និបាតរយៈពេល០១ថ្ងៃ
កន្លះនេះ ធ្វើការ ជជែកវែកញែក រកគន្លឹះដោះស្រាយនូវបញ្ហាប្រឈម មួយចំនួនដែលពុំទាន់បានដោះស្រាយ នៅតាម បណ្តាក្រុង-ស្រុក និងដៃគូអភិវឌ្ឍទាំងអស់ ដើម្បីអភិវឌ្ឍវិស័យអប់រំមួយនេះ ឱ្យកាន់តែប្រសើរឡើង ហើយ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី ពិតជាបានពិភាក្សាយ៉ាងល្អិតល្អន់លើប្រធានបទនីមួយៗ ដើម្បី រកឱ្យឃើញនូវចំណុចខ្លាំង ចំណុចខ្សោយ និងផ្តល់អនុសាសន៍ល្អៗ ដើម្បីអភិវឌ្ឍវិស័យអប់រំ យុវជន និង កីឡាខេត្តរតនគិរីឱ្យកាន់តែរីកចម្រើនថែមទៀត៕

អត្ថបទទាក់ទង