ការកោតសរសើររបស់ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរីបែបនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៤៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តរតនគិរីដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារ
Aសាលាខេត្តព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣។
ក្នុងនោះដែរ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តក៏បានលើកឡើងចំណុចសំខាន់ៗមួយចំនួន សម្រាប់ ឲ្យមន្ត្រីមូលដ្ឋាន អាជ្ញាធរពាក់ព័ន្ធយកទៅអនុវត្តអោយមានប្រសិទ្ធភាព ដោយឲ្យមន្ត្រីមន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យ និងតាមដានរាល់បញ្ហា សំណូមពរខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋដើម្បីធ្វើយ៉ាងណាឆ្លើយតបទៅគាត់ឲ្យបានទាន់ពេលវេលា។ជាពិសេសបន្តអនុវត្តឲ្យបាននូវគោល នយោបាយភូមិ-ឃុំមានសុវត្ថិភាពអោយបានល្អប្រសើរជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ កងកម្លាំង អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់។ ត្រូវជម្រុញឲ្យបានល្អក្នុងការងារផ្តល់សេវាសាធារណៈគ្រប់ប្រភេទ និងគ្រប់ជ្រុងជ្រោយ ជូនដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ ធ្វើយ៉ាងណាដើម្បីបំពេញតម្រូវការចាំបាច់ដល់បងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងទទួលបាននូវទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ។
សូមបញ្ជាក់ផងដែរថាកិច្ចប្រជុំសាមញ្ញលើកទី៤៥ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តរតនគិរី នាពេលនេះបានធ្វើការ
ពិនិត្យពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី៤៤ របស់ក្រុមប្រឹក្សាខេត្ត។
ពិនិត្យពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្ត ការងាររបស់រដ្ឋបាលខេត្ត ប្រចាំខែកុម្ភៈ និងលើកទិសដៅការងារប្រចាំខែ មីនា ឆ្នាំ២០២៣។
ពិនិត្យពិភាក្សា និងអនុម័ត សេចក្តីព្រាងស្តីពីការបិទបញ្ជីសម្រេចទូទាត់ ថវិកាចំណូល ចំណាយរបស់រដ្ឋបាលខេត្តសម្រាប់ការ គ្រប់គ្រងឆ្នាំ២០២២៕