រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

សិក្ខាសាលាស្ដីពី “ទិសដៅនៃការពង្រឹងយន្តការនិងគោល ការណ៍នយោបាយព័ត៌មាន” បិទបញ្ចប់ដោយជោគជ័យ

  • 16
  • ដោយ sengkim

បន្ទាប់ពីបានដំណើរការរយៈពេល២ថ្ងៃសិក្ខាសាលា ស្ដីពី “ ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន“ ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជ
រដ្ឋាភិបាលនៅទីក្រុងបានលុងខេត្តរតនគិរីត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យ ដោយសិក្ខាកាមប្រមាណជាង២០០នាក់ជាមន្រ្តីអ្នកនាំពាក្យបានក្រេបជញ្ជក់មេរៀនល្អៗបង្កើនចំណេះដឹងបទពិសោធន៏ថ្មីៗបន្ថែមទៀតសំដៅលើកកម្ពស់ពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន ។

ថ្លែងនៅក្នុងពិធីបិទ សិក្ខាសាលាដ៏មានសារៈសំខាន់ដែលប្រារព្ធបិទនាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមងិន ណែល អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាល
ខេត្តរតនគិរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលមានឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធានដែលបានរៀបចំសិក្ខា
សាលានេះនៅខេត្តរតនគិរី ប្រកបដោយភាពជោគជ័យ។

ឯកឧត្តម ងិន ណែល ក៏បានកោតសរសើរចំពោះវត្តមានសិក្ខាកាម ដែលអញ្ជើញមកពីខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី បានចំណាយពេលវេលា និងកម្លាំងកាយថាមពល
ចូលរួមក្រេបជញ្ជក់មេរៀនដ៏ល្អៗដើម្បីបង្កើនចំណេះដឹងបទពិសោធន៏ថ្មីៗបន្ថែមទៀតសំដៅលើកកម្ពស់
ពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន សម្រាប់ការប្រាស្រ័យទំនាក់ទំនងជាមួយប្រជាពល
រដ្ឋ នៅតាមមូលដ្ឋាន និងមជ្ឈដ្ឋាននានាប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងសមធម៌ ដោយធ្វើការបំផុស រំលេចសមិទ្ធផលសម្រេចបានពិតៗ និងគោលការណ៏ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ឯកឧត្តម អភិបាលរងខេត្តបានលើកឡើងផងដែរ អំពីយុទ្ធសាស្ត្រ វិធីសាស្ត្រ ជាមូលដ្ឋានគ្រឹះ វិស័យព័ត៌មានរបស់រដ្ឋ ក្នុងទិសដៅកសាងឲ្យបាននូវអភិបាលកិច្ចល្អ នៃវិស័យព័ត៌មាននៅថ្នាក់ក្រោមជាតិ ដោយប្រើប្រាស់គ្រប់មធ្យោបាយចូលកៀកប្រជាពលរដ្ឋ ជាពិសេសត្រូវអនុវត្តវេទិកាសន្ទនាឆ្លើយឆ្លងរវាងមន្រ្តីព័ត៌មាន និងមន្ទីរវិស័យជំនាញជុំវិញខេត្ត ដើម្បីផ្តល់ការយល់ដឹងជាសាធារណៈ ប្រកបដោយតម្លាភាពគណនេយ្យនិងភាពស័ក្ដិសិទ្ធិដើម្បីចូលរួមសម្រេចបាននូវបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងកិច្ចថែរក្សាការពារសមិទ្ធផលដ៏ធំធេង ការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ប្រទេសដែលជាគោលជំហរដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទទាក់ទង